ភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ - កាន់តែរំភើប និងកាន់តែភ្ញាក់ផ្អើល ជាមួយនឹងកំពូលប្រូម៉ូសិន ពីក្រុមហ៊ុន សាមសុង។ ឆ្នាំចាស់ជិតដាច់ចាស់ ផ្លាស់ចូលឆ្នាំថ្មី ហើយនេះជាកាដូពិសេសថ្មី សម្រាប់អតិថិជនទាំងអស់ រាល់ការទិញកំពូលទូរស័ព្ទឆ្លាតវៃអេក្រង់បត់ Samsung Galaxy Z Flip និងSamsung Galaxy S20 FE ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អតិថិជនទាំងអស់ នឹងទទួលបានការថែមជូនដ៏អស្ចារ្យ។
ការទាំងនោះមានដូចជា៖
* ទិញ Samsung Galaxy Z Flip ថែមជូនកាតចាក់សាំងតម្លៃ $150 ដែលអាចចាក់សាំងនៅ Total ភ្លាមៗ និងអាចទិញទំនិញក្នុងម៉ាត bonjour បានផងដែរ។
* ទិញ Samsung Galaxy S20 FE ៖ ថែមជូនដូចជា៖
- បាស JBL Flip 5 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ
- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)
- ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍។
នៅចាំអីទៀត...! សម្រាប់លោកអ្នក ដែលកំពុងមានបំណងទិញស្មាតហ្វូន អេក្រង់បត់ថ្មីដែលមានមុខងារ និងរូបរាងស្អាត ប្លែកទាក់ទាញ ថ្មីសន្លាង ឡូយឆាយ និងទំនើបអស្ចារ្យបំផុតសូមជ្រើសរើសយក Samsung Galaxy Z Flip ចុះពិតជាត្រូវចិត្តជាក់ជាពុំខានឡើយ។
រីឯលោកអ្នកដែលចង់បាន ឬស្រឡាញ់កំពូលស្មាតហ្វូនដែលបំពាក់មុខងារ និងបច្ចេកវិទ្យាជាមួយនឹង អេក្រង់ធំភ្លឺច្បាស់ អូសរលូន លឿនឥតទាក់ដោយ 120 Hz Refresh Rate, កម្លាំងម៉ាស៊ីនធំ ទំហំផ្ទកធំ ថាមពលថ្មធំ អាវក្រោះការពារទឹកធូលី IP68 កាមេរ៉ាក្រោយ 3 គ្រាប់ថតរូបច្បាស់ឥតខ្ចោះគ្រប់ប្លង់ និងតម្លៃសមរម្យទៀតនោះ យើងសូមណែនាំ Samsung Galaxy S20 FE។
ប្រញាប់ឡើង បានទាំងស្មាតហ្វូនដែលល្អបំផុត បានទាំងប្រូម៉ូសិនដ៏រំភើបអស្ចារ្យជាងគេមិនធ្លាប់មាន ប្រាប់មក…ចង់បានអីទៀត…!!
*បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះគឺសម្រាប់តែការទិញ Samsung Galaxy Z Flip និង Samsung Galaxy S20 FE ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា និងមានសុពលភាព តាមកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចអញ្ជើញមកសាកសួរ និងធ្វើតេស្តនូវកំពូលស្មាតហ្វូនទាំង ២ នេះដោយផ្ទាល់បាន នៅតាមបណ្តាហាង ដេប៉ូចែកចាយផលិតផលរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕
(អត្ថបទពាណិជ្ជកម្ម)