អត្ថបទពាណិជ្ជកម្ម
បរិច្ចាគទិញវ៉ាក់សាំង Covid-19 តាមរយៈ Chip Mong Bank App និងភ្នាក់ងារធនាគារ ជីប ម៉ុង ឥឡូវនេះ!
× សប្បុរសជនទាំងអស់ អាចចូលរួមបរិច្ចាគថវិកា ដើម្បីរកទិញវ៉ាក់សាំងកូវីដ១៩ តាមរយៈមុខងារថ្មីគឺ «ជំនួយវ៉ាក់សាំងកូវីដ១៩» ឬ «Covid19 Vaccine Donation» ដែលមាននៅក្នុង Chip Mong Mobile App ឬអាចបរិច្ចាគ តាមភ្នាក់ងារធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុតដោយ ពុំគិតថ្លៃសេវាឡើយ។
ការបង្កើតមុខងារថ្មីនេះ គឺដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំង ដើម្បីជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ថ្មីៗនេះ ភាគទុនិកធនាគារ ជីប ម៉ុង ប៊ែង ក៏បានចូលរួមចំណែកជាថវិកា ៣.០០០.០០០ (បីលាន)ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ការរកទិញវ៉ាក់សាំង ទប់ស្កាត់ជំងឺកូវីដ-១៩ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com