ជាតិ
×
កំណាព្យ បទ ពាក្យ៧
-កុំចាំដល់មានទើបហ៊ានចែក
កុំចាំដល់ស្អែករឿងធ្វើបាន
កុំចាំធ្វើទានដល់ចាស់ប្រាណ
កុំចាំឃើញបានទើបចែកត។
-កុំចាំធ្វើធំទើបហ៊ានបង់
កុំចាំបួសសង្ឃទើបធ្វើល្អ
កុំចាំឈឺខ្លាំងតាំងស្រុះស្រ
កុំចាំធ្វើល្អចរនិព្វាន។
-កុំចាំទទួលភ្លេចផ្តល់ឲ្យ
កុំចាំថ្ងៃក្រោយសល់លុយលាន
ជួយគ្នាគ្រាគ្រោះទោះក្រមាន
ជួយតាមធនធាន ខ្មែរជួយខ្មែរ!
© រក្សាសិទ្ធិដោយ thmeythmey.com