COVID-19
អន្តរជាតិ
អ្នក​ឆ្លង​កូ​វីដ​-១៩​លើ​ពិភពលោក​ឡើងដល់​ជាង​៦៩​លាន​នាក់​
10, Dec 2020 , 1:59 pm        
រូបភាព
​ករណី​ឆ្លង​កូ​វីដ​-១៩​នៅលើ​ពិភពលោក ឡើងដល់​ជាង​៦៩.២២​លាន​នាក់​ហើយ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ​នេះ ដែល​ក្នុងនោះ​មាន​ស្លាប់​ជាង​១.៥៧​លាន​នាក់ និង​សះស្បើយ​ជាង​៤៧.៩៨​លាន​នាក់​។​

 
​សហរដ្ឋអាមេរិក បន្ត​ឡើងដល់​ជាង​១៥.៨២​លាន​ករណី ដោយ​នាំមុខ​ឥណ្ឌា (​ជាង​៩.៧៦​លាន​ករណី​) និង​ប្រេ​ស៊ី​ល (​ជាង​៦.៧៣​លាន​ករណី​)​។ រុស្ស៊ី និង​បារាំង ចូល​ជាង​២​លាន​ករណី​រៀងៗ​ខ្លួន ហើយ​ប្រទេស​ផ្សេងទៀត​ដែលមាន​ចាប់ពី​១​លាន​ករណី រួមមាន អ៊ីតាលី ចក្រភព​អង់គ្លេស អេ​ស្ប៉ា​ញ អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី អាល្លឺម៉ង់ ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ និង​អ៊ីរ៉ង់​។​
 
​ប៉េ​រូ និង​តួ​ក​គី សុទ្ធ​តែមាន​ជាង​៩០​ម៉ឺន​ករណី រីឯ​អ៊ុយ​ក្រែ​ន និង​អាហ្វ្រិក​ខាងត្បូង ជាង​៨០​ម៉ឺន​ករណី ខណៈ​ប្រទេស​ដែលមាន​ជាង​៥០​ម៉ឺន​ករណី មាន បែលហ្ស៊ិក ឥណ្ឌូណេស៊ី ហូ​ឡង់ អ៊ីរ៉ាក់ ស៊ី​លី ឆេ​ក និង​រូ​ម៉ា​នី​។​
 
​នៅ​អាស៊ីអាគ្នេយ៍ ហ្វីលីពីន មាន​ជាង​៤៤​ម៉ឺន​ករណី មី​យ៉ាន់​ម៉ា​ជាង​១០​ម៉ឺន​ករណី សិង្ហ​បុរី ជាង​៥៨០០០ ថៃ ៤១១៥ វៀតណាម ១៣៨១ កម្ពុជា​៣៥៦ ព្រុយ​ណេ ១៥២ ឡាវ ៤១ និង​ទី​ម័​រ​ខាងកើត ៣១​ករណី​។​
 
​ករណី​ស្លាប់​នៅ​សហរដ្ឋអាមេរិក មាន​ជាង​២៩​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​១៧​ម៉ឺន​នាក់ និង​ឥណ្ឌា​ជាង​១៤​ម៉ឺន​នាក់​។ ឥណ្ឌូណេស៊ី មាន​អ្នកស្លាប់​ជាង​១៨០០០​នាក់ ខណៈ​កម្ពុជា ឡាវ និង​ទី​ម័​រ​ខាងកើត ស្ថិតក្នុង​ចំណោម​ប្រទេស​/​តំបន់​ជាង​២០​ដែល​មិនមាន​ករណី​ស្លាប់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com