COVID-19
ជាតិ
COVID-19៖ ករណី១ថ្មី ជា​អ្នកជំងឺទី៤០ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា
11, Dec 2020 , 7:24 am        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល នាព្រឹកនេះ បាន​ប្រកាសពី​លទ្ធផល​វិជ្ជមាន​១ទៀត ដែលជាស្ត្រីអាយុ២៦ឆ្នាំ អាសយដ្ឋាននៅខណ្ឌដូនពេញ។ គាត់ជាមិត្តភក្តិរបស់អ្នកជំងឺភេទប្រុសអាយុ​៣៥​ឆ្នាំ ម្នាក់ដែលតេស្តឃើញកាលពីថ្ងៃទី៨ ខែធ្នូ កន្លងមក។ នេះជាករណីទី៤០ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា ខណៈការធ្វើតេស្តទូទៅឈានដល់​ដំណាក់កាលទី​៣នៅថ្ងៃទី១២ ខែធ្នូ។



កាលពីថ្ងៃទី១០ ខែធ្នូ សំណាក៣១៥៥ ត្រូវបានធ្វើ​វិភាគដោយវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផល​វិជ្ជមានតែមួយប៉ុណ្ណោះ ខណៈអ្នកជំនាញបន្ត​វិភាគសំណាក២៤៥​ដែលនៅសល់​បន្ថែមទៀត​នៅថ្ងៃទី១១ ខែធ្នូ នេះ។

អ្នកកើតកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា ឡើងដល់​៤០នាក់ ក្នុងនោះមាន​ប្រុស​២១នាក់ ស្រី​១៩នាក់។ ការតេស្ត​លើកទី៣​សម្រាប់អ្នកពាក់ព័ន្ធ ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែ​ធ្នូ នៅក្រសួងមហាផ្ទៃ កីឡដ្ឋានជាតិអូឡាំពិក និងទីតាំងផ្សេងៗទៀតដែលបានកំណត់។

សរុបនៅកម្ពុជាទាំងមូល អ្នកកើត​កូវីដ-១៩ មាន​ចំនួន​៣៥៧នាក់ ក្នុងនោះ​៣០៧នាក់ បានជាសះស្បើយ។ អ្នកជំងឺដែលកំពុងសម្រាកព្យាបាល មាន​៣៧នាក់នៅពេទ្យមិត្តភាពខ្មែរ សូវៀត និង​១៣នាក់នៅមណ្ឌល​សុខភាពចាក់អង្រែ៕

© រក្សាសិទ្ធិដោយ thmeythmey.com