COVID-19
អន្តរជាតិ
អ្នក​ឆ្លង​កូ​វីដ​-១៩ លើ​លោក​មាន​ជាង​៧០.៧១​លាន​នាក់​ដោយ​ជាង​១៦​លាន​នាក់​នៅ​អាមេរិក​
11, Dec 2020 , 9:40 am        
រូបភាព
ដោយ: រួបរួម
​អ្នក​កើត​កូ​វីដ​-១៩ លើ​ពិភពលោក ឡើងដល់​ជាង​៧០.៧១​លាន​នាក់​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃទី​១១ ខែធ្នូ នេះ ដែល​ក្នុងនោះ​ជាង​១.៥៨​លាន​នាក់​ស្លាប់ និង​ជាង​៤៩​លាន​នាក់ បានជា​សះស្បើយ​។ សហរដ្ឋអាមេរិក ឥណ្ឌា និង​ប្រេ​ស៊ី​ល នៅតែ​បន្ត​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​។​

 
​ក្នុងចំណោម​ជាង​៧០.៧១​លាន​ករណី សហរដ្ឋអាមេរិក មាន​ជាង​១៦​លាន​, ឥណ្ឌា​ជាង​៩.៧៩​លាន​, ប្រេ​ស៊ី​ល​ជាង​៦.៧៨​លាន​, រុស្ស៊ី​ជាង​២.៥៦​លាន​, បារាំង​ជាង​២.៣៣​លាន​។ ចក្រភព​អង់គ្លេស អ៊ីតាលី តួ​ក​គី និង​អេ​ស្ប៉ា​ញ ស្ថិតក្នុង​រង្វង់​ជាង​១.៧​លាន​ដូចគ្នា រីឯ​ប្រទេស​ផ្សេងទៀត​ដែលមាន​ជាង​១​លាន​ករណី​រួមមាន អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី អាល្លឺម៉ង់ ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ និង​អ៊ីរ៉ង់​។​
 
​ប៉េ​រូ មាន​ជាង​៩៧​ម៉ឺន​ករណី អ៊ុយ​ក្រែ​ន​ជាង​៨៥​ម៉ឺន​, អាហ្វ្រិក​ខាងត្បូង​ជាង​៨៣​ម៉ឺន​, ឥណ្ឌា​, បែលហ្ស៊ិក​, ហូ​ឡង់​, អ៊ីរ៉ាក់​, ស៊ី​លី​, ឆេ​ក និង​រូ​ម៉ា​នី មាន​ចន្លោះ​ពី​ជាង​៥៣​ម៉ឺន​ទៅជិត​៦០​ម៉ឺន​ករណី ខណៈ​តួលេខ​នៅ​បង់​ក្លា​ដែ​ស ហ្វីលីពីន កាណាដា និង​ប៉ា​គី​ស្ថាន កំពុង​ឈានទៅរក​កន្លះ​លាន​ករណី​រៀងៗ​ខ្លួន​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​១.៥៨​លាន សហរដ្ឋអាមេរិក​មាន​ជិត​៣០​ម៉ឺន​នាក់ បន្ត​ដោយ​ប្រេ​ស៊ី​ល​ជិត​១៨​ម៉ឺន​, ឥណ្ឌា​ជាង​១៤​ម៉ឺន និង​ម៉ិ​ក​ស៊ិ​កជាង​១១​ម៉ឺន​។ ២១​ប្រទេស​មាន​អ្នកស្លាប់​ចាប់ពី​ជាង​១​ម៉ឺន​នាក់​ទៅ​ជាង​៦​ម៉ឺន​នាក់ ដែល​ក្នុងនោះ​ឥណ្ឌូណេស៊ី មាន​ជាង​១៨០០០​នាក់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com