ជាតិ
បទសម្ភាសន៍
វីដេអូ
ម្រេចខ្ចីនៅតំបន់អូរសោម មានទីផ្សារនិងតម្លៃខ្ពស់ជាងម្រេចទុំ
× ពោធិ៍សាត់៖ តម្រូវការទីផ្សារម្រេចខ្ចី ក្នុងតំបន់អូរសោម ហាក់មានខ្ពស់ជាងម្រេចទុំទៅទៀត។ នេះបើតាមលោក ចាន់ ឡា ដែលជាម្ចាស់ចម្ការម្រេចក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រាប់សារព័ត៌មាន Thmeythmey25។ បើតាមកសិករដែលមានពិសោធន៍ដាំម្រេចជាង៥ឆ្នាំរូបនេះ ម្រេចខ្ចី អាចលក់បានតម្លៃជាង១ម៉ឺនរៀល ខណៈម្រេចទុំវិញ មានតម្លៃតែ៨ ៥០០រៀល ទៅ ៩ ០០០រៀលប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ម្រេចខ្ចីអូរសោម ក៏ត្រូវបាននាំចេញទៅកាន់ទីតាំងផ្សេងៗដូចជាភ្នំពេញ បាត់ដំបង ព្រះសីហនុ និងកោះកុងជាដើម។ លោក ចាន់ ឡា ឲ្យដឹងទៀតថា ផលម្រេចដែលទទួលបានទិន្នផលខ្ពស់ គឺនៅចុងខែវិច្ឆិកា។ ក្នុង១ថ្ងៃ លោកអាចប្រមូលផលម្រេចខ្ចី បានប្រមាណ ២០០-៣០០គីឡូក្រាម នៅផ្ទៃដី ១ហិកតា។ ក្រៅពី លោក ចាន់ឡា ក៏មានដាំមៀនប៉ៃលិន ប័រ និងកាហ្វេផងដែរ ដើម្បីបន្ថែមប្រាប់ចំណូលក្នុងគ្រួសារ។
ដើម្បីជ្រាប់កាន់តែច្បាស់សូមលោក អ្នកនាង អញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក ចាន់ ឡា ម្ចាស់ចម្ការម្រេច ដូចតទៅ៖
Tag:
ម្រេច
ចាន់ ឡា
មៀនប៉ៃលិន
ប័រ
កាហ្វេ
អូរសោម
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com