ជាតិ
ត្រី​ប្រហុក​ឆ្នាំនេះ ថ្លៃ​ជាង​ឆ្នាំមុន​
21, Dec 2020 , 5:14 pm        
រូបភាព
​ភ្នំពេញ​៖ រដូវ​ធ្វើ​ត្រី​ប្រហុក និង​ផ្អក បានមក​ដល់ មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​រង់ចាំ​ទិញ​ត្រី ដើម្បី​ធ្វើ​ប្រហុក នៅ​ទីតាំង​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ផល​ត្រី​ប្រហុក នៅ​ឆ្នាំនេះ ហាក់​មិនសូវ​សម្បូរ បើ​ប្រៀប​ទៅនឹង​ឆ្នាំមុន ថែមទាំង​មានតម្លៃ​ថ្លៃ​ផងដែរ​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​លោកអ្នក​នាង ទស្សនា​បទ​សម្ភាស របស់ កញ្ញា ខន ណា​រី អ្នកសារព័ត៌មាន ThmeyThmey25 ដូចតទៅ​៖
 
 
​ថ្ងៃទី​២១ ធ្នូ​នេះ ជា​ថ្ងៃទី​២ នៃ​រដូវ​ធ្វើ​ត្រី​ប្រហុក និង ផ្អក ដូចដែល​រដ្ឋបាល​ជល​ផល បាន​ជូនដំណឹង ដល់​ពលរ​ដ្ឋេ អាច​ចាប់ផ្ដើម មក​ទិញ​ត្រី​ប្រហុក ចាប់ពី​ថ្ងៃទី ២០​ខែធ្នូ ដល់​ថ្ងៃទី ២៦ ខែធ្នូ ពោល​មាន​រយៈពេល មួយ​សប្ដាហ៍​។ នៅថ្ងៃនេះ​យើង​សង្កេត ឃើញថា មាន​ពលរដ្ឋ ជាច្រើន មកពី​តាម​បណ្ដា​ខេត្ត​នានា បាន​រង់ចាំ ទិញ​ត្រី ដើម្បី​ទុក​ធ្វើ​ប្រហុក ផ្អក​។ មាន​អ្នកខ្លះ មក​ចាំ​រយៈពេល ២​ថ្ងៃ ទម្រាំ​បាន​ត្រី ហើយ​អ្នក​ខ្លះទៀត មិនទាន់បាន​ត្រី​ផង ព្រោះ​មិនសូវ​សម្បូរ និង​មានតម្លៃ​ថ្លៃ​ពេក​។ 
 
​ពលរដ្ឋ​ដែល​បាន​អង្គុយចាំ ទិញ​ត្រី​ប្រហុក នៅ​ទីតាំង​នោះ បាន​រអ៊ូរទាំ ពី​តម្លៃ​កើនឡើង នៃ​ត្រី​ប្រហុក​នៅ​ឆ្នាំនេះ ដោយ​មួយ​គីឡូ តម្លៃ ៧ ០០០​រៀល (​ទិញ​នៅ​ច្រាំងទន្លេ ហើយ​មិនទាន់​កាត់​ក្បាល​) ខណៈ​តម្លៃ ៥ ០០០​រៀល (​ទៅ​ទិញ​ដល់​កន្លែង​លើក​ដាយ​ផ្ទាល់ ហើយ​មិនទាន់​កាត់​ក្បាល​) ដោយ​ឆ្នាំមុន តម្លៃ​ត្រី​ប្រហុក ពី ៣ ០០០​រៀល ទៅ ៤ ០០០​រៀល ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។ 
 
​បើតាម​មន្ត្រីជលផល ប្រចាំការ​នៅ​ដាយ ៤​អេ ប្រាប់​សារព័ត៌មាន​ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​ឆ្នាំនេះ យើង​មិនទាន់ ស​ង្ម​ត់​បាន​នោះទេ ថា​ឆ្នាំនេះ​ត្រី​សម្បូរ ជាង​ឆ្នាំមុន ឬ​យ៉ាងណា ប៉ុន្តែ​បើតាម​ការ​ង្កេ​ត ត្រី​ប្រហុក នៅ​បរិមាណ​មធ្យម​នៅឡើយ (​ព្រឹក​ថ្ងៃទី​២ នៃ​រដូវ​ត្រី​ប្រហុក​) តែ​ចាប់ពី​ស្អែក​(​ថ្ងៃទី​៣) ត្រី​អាច​សម្បូរ​ជាង​នេះ​» ។ សម្រាប់​ដាយ ៤​អេ ផ្ទាល់ ក្នុង​រយៈពេល​កន្លះ​ម៉ោង លើក​គេ​លើក​ម្ដង ហើយ​ម្ដងៗ ទទួលបាន​ទិន្នផល​ត្រី​ពី ១៥០​គីឡូក្រាម​ទៅ ២៥០​គីឡូក្រាម​»៕
 

Tag:
 ​ត្រី​ប្រហុក​
 MOJO
© រក្សាសិទ្ធិដោយ thmeythmey.com