ជាតិ
ទាន់ហេតុការណ៍! ឆេះបង្គោលភ្លើងមួយកន្លែង នៅម្ដុំបឹងកក់
× ភ្នំពេញ៖ បង្គោលភ្លើងមួយកន្លែង បានឆាប់ឆេះដោយមិនដឹងមូលហេតុ នៅម៉ោងជាង២រសៀលថ្ងៃទី២២ ធ្នូ។ បង្គោលភ្លើងនេះ ស្ថិតនៅលើផ្លូវ៥២៨ កែងនឹងផ្លូវ៣៣៩ នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយអគ្គិភ័យឆេះជាង១០នាទីនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាពន្លត់អគ្គិភ័យទាន់ពេលវេលា ដោយមិនឲ្យឆាបឆេះរាលដាលដល់ផ្ទះពលរដ្ឋក្បែរនោះឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com