កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឡើងទៅ​ជួប​Man City រីឯ​Spurs ត្រូវ​ប៉ះ​Brentford នៅ​វគ្គ​១/២ នៃ​ពាន​League Cup
24, Dec 2020 , 10:28 am        
រូបភាព
Manchester United ត្រូវ​ឡើងទៅ​ជួប Manchester City រីឯ​Tottenham hotspur ត្រូវ​ប៉ះ​ជាមួយ​ក្រុម Brentford នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់ League Cup ក្រោយ​ទម្លាក់​គូប្រកួត​រៀងខ្លួន​។​


​ក្រុម​បិសាច​ក្រហម Man Utd បាន​យកឈ្នះ​ក្រុម Everton ដោយ​លទ្ធផល​២​ទល់​០ នា​ទឹកដី Goodison Park ។ ២​គ្រាប់​របស់ Man Utd នេះ រកបាន​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គា​យ Edinson Cavani ដោយ​ការ​ស៊ុត​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់ នៅ​នាទី​៨៨ ក្រោយពី​ការបញ្ជូន​បាល់​របស់ Anthony Martial ។ ឈានដល់​នាទី​៩០​បូក​៥​ទៅហើយ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Anthony Martial បាន​បន្ថែម​មួយគ្រា​ប់​ទៀត ក្រោយពី​ការបញ្ជូន​បាល់​របស់ Marcus Rashford ។​
 
​ចំណែក​ជំនួប​មួយគូ​ទៀត គឺ​ក្រុម Tottenham hotspur បាន​យកឈ្នះ Stoke City ដោយ​លទ្ធផល​៣​ទល់​១​។ ការប្រកួត​សម្រុក​គ្នា​ទៅវិញទៅមក​នៅ​នាទី​២២ ទើប​ខ្សែប្រយុទ្ធ​សញ្ជាតិ​វ៉េ​ល Gareth Bale ស៊ុត​នាំ​ឲ្យ​មុខ​ឲ្យ Spurs ១​ទល់​០ នៅ​តង់​ទី​១​។ លុះ​មកដល់​តង់​ទី​២ កីឡាករ Jordan Thompson រកបាន​មួយ​គ្រាប់​ឲ្យ​Stoke City​តាម​ស្មើ ១​ទល់​១ នៅ​នាទី​៥៣​។ ប៉ុន្តែ​១៧​នាទី​ក្រោយមក កីឡាករ Ben Davies បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​នាទី​៧០ មុននឹង​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane បន្ថែម​១​គ្រាប់​ទៀត នៅ​នាទី​៨១ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​Spurs​។​
 
​ក្រោយ​ជ័យជម្នះ​នេះ spurs ត្រូវ​ឡើងទៅ​ជួប​ក្រុម Brentford ដែល​មក​ក្របខណ្ឌ​Championship លី​គ​ទី​២​នៅ​អង់គ្លេស ខណៈ​Man Utd ត្រូវ​ជួប Man City ដែលជា​ម្ចាស់​ជើងឯក​ចាស់ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់ League Cup នា​ម៉ោង​១២៖០០ យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៥ មករា ឆ្នាំ​២០២១៕

Tag:
 League Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com