អត្ថបទពាណិជ្ជកម្ម
25 ចំណុច​របស់ Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ដែល​លេចធ្លោ​ជាង​គូប្រកួត​ប្រជែង​!
24, Dec 2020 , 3:03 pm        
រូបភាព
​សព្វថ្ងៃ​រថយន្ត SUV កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន​ក្នុង​ព្រះរាជាណាចក្រ ជាពិសេស​នោះ​គឺ​រថយន្ត SUV ខ្នាត​ធំ 7 កៅអី ក្នុងនោះដែរ​យើង​សង្កេតឃើញថា Ford Everest ជា​រថយន្ត SUV ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​អស់​រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ថ្មីៗ​នេះ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា  បាន​នាំចូល​រថយន្ត SUV ជំនាន់​ថ្មី​នៃ​ត្រកូល Ford Everest នោះ​គឺ Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ដែលជា​ប្រភេទ Luxury និង Off-Road SUV​។  ពោលគឺ​វា​មាន​ទាំង​ភាព​ប្រណិត និង​សមត្ថភាព​បើកបរ​ផ្លូវ​ពិបាក​លើសពី SUV ដ៏ទៃទៀត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​។ ដោយសារតែ​រថយន្ត​នេះ​មាន DNA រួមជាមួយ​នឹង Pick Up Ford Ranger ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​សមត្ថភាព​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ដូច​ទៅនឹង​រថយន្ត Pick Up ដែរ​។ ខាងក្រោម​នេះ​ជា​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ទាំង 25 ដែលជា​ចំណុច​លើស​ដៃគូ​ប្រកួតប្រជែង​៖

1.​ ​ម៉ាស៊ីន​ជំនាន់​ថ្មី 2.0L Bi-Turbo (2.0L Bi-Turbo Engine)
​ទំហំ​: 2.0L, ស៊ីឡាំង​: 4/V4, កម្លាំង​សេះ​: 213 PS, កម្លាំង​រមួល​កង់​: 500 Nm, កម្រិត​ស៊ីប្រេង 7L-8L ក្នុង 100 គីឡូម៉ែត្រ​គិត​ជា​មធ្យម​, ពន្ធ​ផ្លូវ​ត្រឹមតែ ២០​ម៉ឺន​រៀល​


 
2.​ ​ប្រអប់លេខ​ជំនាន់​ថ្មី 10 វគ្គ​អូ​តូ (10-Speed Automatic) 
 


3.​ ​ពូក​ស្បែក​បែប​ប្រណិត​ពណ៍​ការ៉ុត (Cognac Leather Seats)
 


4.​ ​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​ជាមួយនឹង​អេក្រង់ Touch Screen 8 អ៊ីង សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកំសាន្ត​ផ្សេងៗ (New Technology SYNC 3 and 8” Touch Screen) 
 


5.​ ​ប្រព័ន្ធ​បើក​ឃ្លុប​ក្រោយ​ដោយ​គ្រាន់តែ​គ្រវាស​ជើង (Hands-Free Liftgate)
 


6.​ ​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ )Terrain Management System)
7.​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត (Parallel Parking Assist) 
 


8.​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត )Pre-Collision Assist with Autonomous Emergency Braking) 
 


9.​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង )Driver Alert System)
10.​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ )Lane Keeping System) 
11.​ ​ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត )Adaptive Cruise Control) 



12.​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត (Blind Spot Information System with Cross-Traffic Alert)
13.​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ជៀ​សការ​ក្រឡាប់ )Electronic Stability Control)



14.​ ​ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (ABS and EBD) 
15.​ ​ប្រព័ន្ធ​ជំនួយ​ក្នុង​ការចាប់​ហ្វ្រាំង (Brake Fade)
16.​ ​ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត )Hill Launch Assist)
17.​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត )Hill Descent Control)
18.​ ​ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​ពេល​បើកបរ (MyKey System)
19.​ ​អាច​ចុះ​ទឹកបាន​ជម្រៅ 800mm លើសគេ (800mm Water Wading)
 
20.​ ​ដែកថែប​ពិសេស​ចំនួន 2​ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង​សងខាង​នៃ​រថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
21.​ ​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច ធូរ​ងាយស្រួល​បើកបរ )Electric Power-Assisted Steering (EPAS))
 
22.​ ​កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែលមាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត (Rear View Camera)
23.​ ​សេន​ស័​រ​ជុំវិញ​រថយន្ត​ចំនួន 10 គ្រាប់ (10 Sensors)
24.​ ​ដំបូល​កញ្ចក់​ធំ​អាច​បិទ​/​បើក​បាន (Panoramic Moonroof)
25.​ ​ចុច​ប៊ូ​តុង​បត់​កៅអី​ជួរ​ទី 3 ដោយ​ស្វ័យប្រវត្ត (3rd Row Seats Power Folding)
​កាន់តែ​ពិសេស​លោកអ្នក​អាច​ទិញ​នូវ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ជាមួយនឹង​តម្លៃ​ពិសេស​ត្រឹមតែ $68,500 ប៉ុណ្ណោះ  ហើយ​ការផ្តល់ជូន​នេះ​មានកំណត់ ដូច្នេះ​សូម​លោកអ្នក​ប្រញាប់​រួសរាន់​ឡើង ។ 
 


​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែលមាន​ដូចជា​៖ 
•​ ​អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះមុនីវង្ស​ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង 023 214 214
•​ ​អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង 023 890 880
•​ ​អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ​ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង 078 990 800 | 087 990 800
•​ ​អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប​ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង 063 766 661​។​
 
​ចង់ដឹងថា​តើ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ទាំងនេះ​មាន​ភាព​អស្ចារ្យ​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នាៈ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com