អត្ថបទពាណិជ្ជកម្ម
ស្វាគមន៍​ឆ្នាំ​ថ្មី​២០២១ បុរី​អា​ម៉ូ​រី​៧​មករា ចាប់​បើក​លក់​វីឡា​ទោល​ម៉ូត​ថ្មី​យ៉ាង​ប្រណិត រចនាប័ទ្ម​ខាងក្រៅ​បែប​អឺរ៉ុប និង​ផ្តោតលើ​ហុងស៊ុយ​អាស៊ី​
25, Dec 2020 , 11:59 am        
រូបភាព
 ​ដើម្បី​ជាការ​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​២០២១ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​ការគាំទ្រ និង​ទំនុកចិត្ត​យ៉ាងច្រើន​លើសលប់ ពី​សំណាក់​អតិថិជន ដែល​ចង់បាន​គេហដ្ឋាន​បែប​ឯកជន ដ៏​មាន​ឧត្តមភាព បុរី​អា​ម៉ូ​រី​7​មករា ដាក់លក់​នូវ​ប្រភេទ​វី​ឡា​ទោល​ម៉ូត​ថ្មី​យ៉ាង​ប្រណិត​។​

​វីឡា​ទោល​ម៉ូត​ថ្មី ២​ប្រភេទ ក្នុង​បុរី អា​ម៉ូ​រី 7​មករា ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ​ហើយ ដែល​ក្នុងនោះ​រួមមាន​វីឡា​ឃ្វី​ន និង​វីឡា​ឃ្វី​ន មេ​រ៉ា ដែល​សាងសង់​ឡើងជា​សហគម​ន៍ អភិជន​ទាន់សម័យ បែប​លំហែ​ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​។ វីឡា​ឃ្វី​ន​ម៉ូត​ថ្មី​ទាំង​២​នេះ ផ្ដល់ជូន​នូវ​រចនាប័ទ្ម​ខាងក្រៅ​តាមបែប​អឺរ៉ុប ដោយ​ផ្តោតលើ​ហុងស៊ុយ​អាស៊ី បង្ហាញ​នូវ​សក្ដានុភាព​ខ្ពង់ខ្ពស់ បែប​អភិជន​សម័យថ្មី មាន​ចំណតរថយន្ដ​ធំ​ទូលាយ ទីធ្លា​សួនច្បារ​ជុំវិញ​ផ្ទះ អាច​សាងសង់​ជា​កញ្ចុះ​លំហែ កន្លែង​ហាត់ប្រាណ រៀបចំ​កម្មវិធី​ជប់លៀង ឬក៏​សាងសង់​ជា​អាង​ហែល​ទឹក​យ៉ាង​ទំនើប​បាន​ទៀតផង​។ ដោយឡែក រចនាប័ទ្ម​ខាងក្នុង ត្រូវបាន​រៀបចំឡើង​យ៉ាង​ពិសេស ផ្ដល់ជូន​ភាព​ប្រណិត​គ្រប់​ជាន់​ដែល​រួមមាន បន្ទប់​ជួបជុំ​គ្រួសារ​ធំ​ទូលាយ បន្ទប់​ទទួលទាន​អាហារ ដែល​អាច​គយគន់​ទេសភាព​ខាងក្រៅ​ផ្ទះ បន្ទប់​ចំអិន​អាហារ បន្ទប់ធ្វើការ​ដែលមាន​បរិយាកាស​ច្នៃប្រឌិត  បន្ទប់​គេង​មាន​បង្អួច​ធំៗ ផ្តល់​ពន្លឺ និង​ខ្យល់អាកាស​គ្រប់គ្រាន់  មាន វេ​រ៉េ​ន​ដា ដែល​អាច​សម្រាក​ជួបជុំ​គ្រួសារ និង​ស្រូបយក​ខ្យល់អាកាស ឬក៏​អាច​តុបតែង​ជា​សួនច្បារ​លំហែ​លើ​លំហ​។ ចំណែកឯ​បន្ទប់ទឹក​វិញ រឹតតែ​ឡូយ ជាមួយ​ការបំពាក់​ជូន​គ្រឿង​បរិក្ខា​ទំនើបៗ​ប្រកបដោយ​គុណភាព​ខ្ពស់  ផ្តល់ជូន​សមាជិកគ្រួសា​រ​នូវ​ផាសុកភាព និង​អារម្មណ៍​ស្រស់ស្រាយ​ជា​រៀងរាល់ថ្ងៃ​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្ថាបត្យករ​របស់ បុរី​អា​ម៉ូ​រី​7​មករា បានគិត​គូរ​យ៉ាង​ម៉ត់ចត់ ដោយ​យកចិត្តទុកដាក់ ទៅលើ​បរិបទ និង​ផាសុកភាព​ក្នុងកា​រស់នៅ​។ គ្រប់​ប្រភេទ​គេហ​ដ្នា​ន​ទាំងអស់ ត្រូវបាន​រចនា​ឡើង តាម​បែបផែន​សម័យថ្មី រួមផ្សំ​ជាមួយ​ធម្មជាតិ ដែល​ផ្តល់អោយ​សមាជិកគ្រួសារ​នូវ​បទពិសោធន៍​រស់នៅ​បែប​លំហែ​កម្សាន្ដ ដំបូង​គេ​បង្អស់ ជាមួយ​ដងព្រែក​ធម្មជាតិ​ពិតៗ ពី​ដៃទន្លេ​មេគង្គ​។ បុរី​អា​ម៉ូ​រី​7​មករា ផ្តោត​សំខាន់​លើ​បច្ចេកទេស​សាងសង់ ស្របទៅតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ដោយ​ប្រើប្រាស់​សម្ភារ​ដែលមាន​គុណ​ភាព​ខ្ពស់​ពី​ប​ញ្ចឹ​ម​ប្រទេស ជាមួយនឹង​ការរៀបចំ​បរិយាកាសរ​ស់​នៅ ស្របទៅតាម​ការណែនាំរ​បស់​ក្រសួងបរិស្ថាន ដោយមាន​ការរៀបចំ​ជា​រុក្ខវិថី​ធំៗ កញ្ចុះ​សម្រាកលំហែ​តាម​ដងព្រែក សួនច្បារ​ស្រស់បំព្រង និង​កន្លែង​ក្មេង​លេង​យ៉ាង​សម្បូរបែប ស្ពាន​ថ្នល់ ប្រព័ន្ធ​ទឹក​ភ្លើង និង​ខ្លោងទ្វា​រចនា​ឡើង​ឥតខ្ចោះ ជូន​ទៅដល់​អតិថិជន​។ 
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ វីឡា​ទោល​ម៉ូត​ថ្មី​ដ៏​ប្រណិត​នេះ មានតម្លៃ​ត្រឹមតែ ១៥​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ជាមួយនឹង​ការបន្ថែម​ជូន​ទឹកប្រាក់ ២​ម៉ឺន​ដុល្លារ​ភា្ល​មៗ  ហើយ​អតិថិជន​អាច​បង់​រំលស់​រយៈពេល ២​ឆ្នាំ ដោយ​គ្មាន​ការប្រាក់​ទៀតផង​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​ភ្នាក់ងារ​លក់​របស់​បុរី តាមរយៈ​លេខ​ទូរ​សព្ទ​078 / 092 90 9999 ឬ​រង់ចាំ​តាមដាន តាម​គេហទំព័រ Facebook បុរី​អា​ម៉ូ​រី​៧​មករា ឬ តេ​ឡេ​ក្រាម ឆា​ណែ​ល Amory Property Development ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ដោយផ្ទាល់ នៅ​គ្រប់​ការិយាល័យ​លក់​រប​ស់​យើងខ្ញុំ​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ 
 
 





 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com