កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Fulham ត្រូវអវត្តមានក្នុងថ្ងៃប្រកួត Boxing Day ដោយសារជាប់ចត្តាឡីស័ក
26, Dec 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
លោក Scott Parker គ្រូបង្វឹកក្រុម Fulham នៃក្របខណ្ឌ Premier League ត្រូវខកខាននាជំនួបជាមួយ Southampton សម្រាប់កាលវិភាគប្រកួត Boxing Day មួយថ្ងៃក្រោយបុណ្យណូអែល។ មូលហេតុដោយសារសមាជិកគ្រួសារម្នាក់របស់លោកមានវិជ្ជមានកូវីដ-១៩។

 
លោក Parker អាយុ៤០ឆ្នាំ តេស្តអវិជ្ជមានកូវីដ-១៩ ប៉ុន្តែលោកត្រូវបន្តរស់នៅដាច់ដោយឡែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅដល់ក្រុមការងាររបស់លោក។ 
 
សម្រាប់ជំនួបជាមួយ Southampton នាថ្ងៃសៅរ៍ ជំនួយការរបស់លោកគឺ លោក Stuart Gray និង លោក Matt Wells នឹងទទួលបន្ទុកដឹកនាំក្រុម ដែលកំពុងត្រាំត្រែងនៅបាតតារាងជាមួយ West Brom និង Sheffield United។ 
 
លោក Parker ត្រូវបានរំពឹងថា ចូលដឹកនាំ Fulham វិញ នាជំនួបនៅទឹកដី Tottenham Hotspurs នាថ្ងៃទី៣០ ខែធ្នូ ប្រសិនបើលទ្ធផលនៅតែអវិជ្ជមាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com