កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ទៅដី Leicester មុន Arsenal ស្វាគមន៍ Chelsea ក្នុងថ្ងៃ Boxing Day
26, Dec 2020 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃ Boxing Day ឬមួយថ្ងៃក្រោយពិធីបុណ្យគ្រីស្តស្មាស់ ក្របខណ្ឌបាល់ទាត់អង់គ្លេស តែងតែរៀបចំការប្រកួតដើម្បីបង្កើនការទាក់ទាញ ជាពិសេសរវាងក្រុមដែលស្ថិតក្នុងតំបន់ ឬទីក្រុងតែមួយ  និងជំនួបដែលមានពិន្ទុដ៏ប្រទាញប្រទង់។

 
សម្រាប់ក្របខណ្ឌ Premier League នាម៉ោង៧ និង៣០នាទីរាត្រីនេះ Leicester City ដែលឈរលេខ២ ត្រូវស្វាគមន៍ Manchester United ស្ថិតនៅលេខរៀងទី៣ ជាមួយពិន្ទុប្រកៀកប្រកិតគ្នា មុនពេលដែល Aston Villa ទទួល Crystal Palace និង Southampton ទៅទឹកដី Fulham នៅម៉ោង១០យប់។
 
ឈានដល់ម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រ Arsenal ដែលកំពុងយ៉ាប់យ៉ឺន ត្រូវបើកទ្វារស្វាគមន៍ Chelsea ស្ថិតនៅក្រុងឡុងដ៍ដូចគ្នា មុនពេលដែល Manchester City ទទួល Newcastle និង Sheffield United ទទួល Everton នាវេលាម៉ោង៣ទៀបភ្លឺ។
 
ក្រុមផ្សេងទៀត ក្នុងនោះ មានក្រុមកំពូលតារាង Liverpool, Tottenham Hotspur ត្រូវប្រកួតនៅថ្ងៃបន្ទាប់។ 
 
ចំណាត់ថ្នាក់៖ Liverpool (៣១ពិន្ទុ), Leicester City (២៧ពិន្ទុ), Manchester United (២៦ពិន្ទុ), Everton (២៦ពិន្ទុ), Chelsea (២៥ពិន្ទុ), Tottenham Hotspur (២៥ពិន្ទុ), Southampton (២៤ពិន្ទុ),Manchester City (២៣ពិន្ទុ), Aston Villa (២២ពិន្ទុ), West Ham (២១ពិន្ទុ), Wolverhampton (២០ពិន្ទុ), Newcastle (១៨ពិន្ទុ), Crystale Palace (១៨ពិន្ទុ), Leeds United (១៧ពិន្ទុ), Arsenal (១៤ពិន្ទុ), Burnley (១៣ពិន្ទុ), Brighton (១២ពិន្ទុ), Fulham (១០ពិន្ទុ), West Brom (៧ពិន្ទុ) និង Sheffield United (២ពិន្ទុ)៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com