អន្តរជាតិ
ស្ត្រីមានផ្ទៃពោះ៤នាក់ក្នុងចំណោមជនភៀសខ្លួន២០នាក់ ស្លាប់ដោយសារលិចទូកនៅទុយនីស៊ី
26, Dec 2020 , 5:44 pm        
រូបភាព
រូបថត AP
រូបថត AP
ដោយ: ថ្មីៗ
ស្ត្រីមានផ្ទៃពោះរហូតដល់ទៅ៤នាក់ ស្ថិតក្នុងចំណោមជនភៀសខ្លួន២០នាក់ដែលបានស្លាប់ដោយសារលិចទូកនៅក្បែរឆ្នេរនៃប្រទេសទុយនីស៊ី កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CBC ដោយបញ្ជាក់ថា អាជ្ញាធរបន្តស្វែងរកអ្នកបាត់ខ្លួនជាង១០នាក់ទៀត។

 
លោក Mourad Torki អ្នកនាំពាក្យមួយរូបប្រចាំតំបន់ Sfax ភាគកណ្តាលនៃប្រទេសទុយនីស៊ី បានអះអាងថា ក្នុងចំណោមអ្នកស្លាប់២០នាក់ មានដល់ទៅ១៩នាក់ជាស្ត្រី។ លោកបានបញ្ជាក់ថា ទូកដែលមានស្ថានភាពទ្រុឌទ្រោម បានដឹកមនុស្សលើសចំណុះ ពោលគឺមាន៣៧នាក់ ក្នុងនោះ៣នាក់ជាជនជាតិទុយនីស៊ី និងផ្សេងទៀតមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក។
 
ឆ្មាំសមុទ្រ និងអ្នកនេសាទ ជាអ្នកដែលស្រង់យកសាកសព និងបន្តស្វែងរកអ្នកបាត់ខ្លួន ខណៈសាកសពត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើកោសលវិច្ច័យ។ ក្នុងនោះ ផងដែរ ជនអន្តោប្រវេសន៍៤នាក់ត្រូវបានសង្គ្រោះ ដោយម្នាក់ក្រោមការត្រួតពិនិត្យសុខភាព ហើយម្នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
 
អាជ្ញាធរទុយនីស៊ី បានបញ្ជាក់ឲ្យដឹងថា ជនភៀសខ្លួនតាមទូកកាន់តែមានចំនួនច្រើនឡើងជាពិសេសរវាងតំបន់ Sfax និងកោះ Lampedusa ប្រទេសអ៊ីតាលី។ ទូកដឹកជនភៀសខ្លួនដោយខុសច្បាប់ ភាគច្រើនចេញពីឆ្នេរទុយនីស៊ី និងលីប៊ី ដោយមានពលរដ្ឋផ្សេងៗនៅតំបន់អាហ្វ្រិកដែលស្វែងរកជីវិតថ្មីនៅតំបន់ផ្សេងទៀត ដោយសារពួកគេជួបវិបត្តិហិរញ្ញវត្ថុ៕
 
Tunisian authorities said they have intercepted several migrant smuggling boats recently but that the number of attempts has been growing, notably between the Sfax region and the Italian island of Lampedusa.
 

Tag:
 ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com