អន្តរជាតិ
មនុស្ស៣នាក់ស្លាប់ និង៣នាក់របួសក្នុងការបាញ់ប្រហារមួយនៅរដ្ឋ Illinois
27, Dec 2020 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស៣នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារនៅតំបន់ផ្លូវដែកមួយក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។ ជនសង្ស័យវ័យប្រមាណ៣០ឆ្នាំម្នាក់ កំពុងស្ថិតក្រោមការសាកសួរ។ នេះបើតាមការផ្សាយរបស់ AFP។

 
ប៉ូលិសប្រចាំក្រុង Rockford  តាមរយៈ Twitter របស់ខ្លួន បានអំពាវនាវពលរដ្ឋឲ្យចេញឆ្ងាយពីតំបន់ផ្លូវដែក Don Carter Lanes ដោយសមត្ថកិច្ចបន្តតាមដានសភាព និងស៊ើបអង្កេតអ្នកដែលនៅពីក្រោយការប្រហារនោះ។
 
ក្នុងសន្និសីទសារព័ត៌មាន លោក Dan O’Shea មេប៉ូលិសក្រុង Rockford បានអះអាងពីការស្លាប់មនុស្ស៣នាក់ ហើយក្រៅពីឃាត់ខ្លួនបុរសស្បែកសអាយុ៣៧ឆ្នាំ សមត្ថកិច្ចមិនទាន់រកឃើញតម្រុយបន្ថែមនោះឡើយ។
 
មនុស្ស៣នាក់ផ្សេងទៀតដែលរងរបួសដោយការបាញ់ប្រហារ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com