អត្ថបទពាណិជ្ជកម្ម
«​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​» ប្រចាំឆ្នាំ​របស់​សមាគម FUSAAC ធ្វើតាម​អន​ឡាញ ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន Smart Axiata
28, Dec 2020 , 10:43 am        
រូបភាព
 ​រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ - សមាគម​អតីត​និស្សិត​អាហារូបករណ៍ សហរដ្ឋអាមេរិក (FUSAAC) ក្រោម​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart Axiata បាន​ផ្ដើម​កម្មវិធី​«​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​» ប្រចាំឆ្នាំ​របស់ខ្លួន​តាម​អន​ឡាញ ដោយ​បង្កើត​បណ្ណាល័យ​ឌីជីថល ដែលមាន​វីដេអូ និង​កម្មវិធី​ផត​ឃែ​ស (Podcasts) ចំនួន​១០០  ស្ដីអំពី មុខវិជ្ជា​សិក្សា និង​វិជ្ជាជីវៈ​ផ្នែក វិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្ម និង​បច្ចេកវិទ្យា​(STEM)​ជាច្រើន និង​មាន​សេវា​ផ្តល់​ប្រឹក្សា​មុខរបរ និង​អាជីព​ផងដែរ​។
 
​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ របស់​សមាគម FUSAAC ដែល​បាន​រៀបចំឡើង​រៀងរាល់ឆ្នាំ​តាំងពី​ឆ្នាំ​២០០៩ នៅតែមាន​គោលបំណង​ដូច​រាល់ដង ពោលគឺ​ជួយ​សិស្សានុសិស្ស ជ្រើសរើស​ជំនាញ​សិក្សា ដែល​ត្រឹមត្រូវ​សម្រាប់​ពួកគេ​។ ក៏ប៉ុន្ដែ​ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ សមាគម និង​ក្រុមហ៊ុន​Smart បាន​ផ្ដួចផ្ដើម​បង្កើត​បណ្ណាល័យ​ឌីជីថល​នៃ​ជំនាញ​សិក្សា ដែល​ជួយ​ឲ្យ​សិស្សានុសិស្ស​កាន់តែ​ច្រើនឡើង នៅ​ទូទាំងប្រទេស អាច​ស្វែងរក​ព័ត៌មាន​បាន​។ ចាប់តាំងពី​ពិព័រណ៍ ត្រូវបាន​រៀបចំ​ដំបូង ព្រឹត្តិការណ៍​នេះ​បាន​ជួយ​សិស្សានុសិស្ស​ចំនួន​ជាង ២,៤០០ នាក់​ជា​រៀងរាល់ឆ្នាំ ក្នុងការ​ជ្រើស​រើសមុខ​ជំនាញ​សាកលវិទ្យាល័យ​របស់​ពួកគេ រួមទាំង​អាជីព​ដែល​ពួកគេ​ប្រាថ្នា​នាពេល​អនាគត​។​


 
​កម្មវិធី​ពិ​ព័រ​ណ៌​ជំនាញ​សិក្សា និង​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ទទួលបាន​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការគាំទ្រ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា និង​ក្រុមហ៊ុន Smart Axiata​។ 
 
​លោក ហោ តូ​នី អ្នកសម្របសម្រួល​គម្រោង នៃ​សមាគម FUSAAC បាន​ឲ្យ​ដឹងថា​៖«​ថ្វីបើ​មានការ​រឹតត្បិត​ដោយសារ កូ​វីដ​-១៩ យើង​នូវតែ​ប្ដេជ្ញា​បន្ត​ពិព័រណ៍ ជំនាញ​សិក្សា និង​ការងារ តាមរយៈ​អន​ឡាញ ដើម្បី​ចែករំលែក​ព័ត៌មាន ដែលមាន​ប្រយោជន៍ និង​ជួយ​សិស្សានុសិស្ស​ក្នុងការ​សម្រេចចិត្ត​លើ​ជំនាញ​សិក្សា ឬ​អាជីព​នាពេល​អ​នាគ​របស់​ពួកគេ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Smart Axiata ដែល​បាន​គាំទ្រ​ពួកយើង​ផ្នែក​ហិរញ្ញវត្ថុ​»​។​
 
​ការផ្តល់​លទ្ធភាព​ឲ្យ​យុវជន ជ្រើសរើស​មុខជំនាញ​ប្រកបដោយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ  គឺជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​បង្កើត​ឱកាស​សម្រាប់​ពួកគេ ដើម្បី​បន្ត​ការសិក្សា​ទៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ កម្មវិធី អាហារូបករណ៍ SmartEdu ដែល​បានផ្តល់​និស្សិត​នូវ​អាហារូបករណ៍​ជាមួយ នឹង​ប្រាក់ខែ​ពេញលេញ ក៏ដូចជា​ប្រាក់​ឧ​ប​ត្ដម​ប្រចាំខែ​ពេញ​មួយឆ្នាំ​សិក្សា នៅ​មហាវិទ្យាល័យ​ផងដែរ ក៏មាន​មាន​គោលដៅ​បង្កើត​ឱកាស​ទាំងអស់នេះ​ផងដែរ​។ 
 
​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា​៖ «​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ ស្របតាម​គោលដៅ​ដែល​យើង​ព្យាយាម​សម្រេច​ជាមួយ កម្មវិធី SmartEdu Discovery Day ដែលជា​ពិព័រណ៍​មួយ នៅតាម​បណ្តា​ខេត្ត​នានា​ជុំវិញ​ប្រទេស​កម្ពុជា ក្នុង​បំណង​លើកកម្ពស់​ការយល់ដឹង អំពី​មុខវិជ្ជា​ផ្សេងៗ​នៅ​សាកលវិទ្យាល័យ និង​ស្វែងរក​អ្នកមាន​ទេពកោសល្យ​ឆ្លាត​វៃ សម្រាប់​កម្មវិធី​អាហារូបករណ៍ SmartEdu»​។​


 
​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ «​ការបង្កើត​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ក្នុង​វិស័យ​អប់រំ ជាពិសេស​ក្នុង​វិស័យ​អប់រំ​STEM  គឺជា​ភាព​ស្នូល​នៃ​បេសកកម្ម​របស់​ក្រុមហ៊ុន Smart Axiata​។ ដូច្នេះ​ទោះបី​យើង​មានការ​សោកស្តាយ ដែល​យើង​មិនបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ដោយផ្ទាល់​ក្នុងឆ្នាំនេះ យើង​រីករាយ​ដែល​បានឃើញ​ពិព័រណ៍​ជំនាញ​សិក្សា និង​អាជីព​បន្តធ្វើ​តាម​អន​ឡាញ ជាមួយ​ការគាំទ្រ​ពី​យើង​»​។​
 
​វីដេអូ និង​កម្មវិធី​ផត​ឃែ​ស (Podcasts) ចំនួន​១០០ នឹងត្រូវ​ចាក់​បញ្ចាំង លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រ​ផ្លូវការ​របស់ សមាគម FUSAAC តាមរយៈ www.fusaac.org​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.facebook.com/fusaacwww.facebook.com/smartforcambodia
video
 
 






(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com