អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​កូនពៅ​ម៉ូ​ឌែ​ល​ចុង​ឆ្នាំ​២០២០ vivo Y20 ប្រកាស​លក់​ជា​ផ្លូវការ​តម្លៃ​ត្រឹមតែ $159 តែប៉ុណ្ណោះ​!
28, Dec 2020 , 2:32 pm        
រូបភាព
​ស្មា​ត​ហ្វូ​ន​កូនពៅ នាំ​លាភ ម៉ូ​ឌែ​ល​កូនកាត់​ត្រកូល Y vivo Y20 គឺជា​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​ក្រោយ​គេ​បង្អស់ សម្រាប់​ចុងឆ្នាំ 2020 នេះ​។ បើ​យើង​ក្រឡេកមើល​លក្ខណៈសម្បត្តិ​របស់​ស្មា​ត​ហ្វូ​ន vivo Y20 នេះ គឺមាន​តួខ្លួន​រៀបស្មើ 2,5D មាន​ជម្រើស​ពីរ​គឺ ពណ៌​ស (Dawn White) និង​ពណ៌​ខៀវ (Nebula Blue) រួមជាមួយ និង​ការ​រចនាបថ​យ៉ាង​ស្រស់ស្អាត ទាន់សម័យ កាលី​ប សម​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ថ្មី  បូករួម​នឹង​ការបំពាក់​នៅ​បច្ចេកវិទ្យា​ដ៏​ទំនើប អេក្រង់​បែប Halo FullView ទំហំ 6.51 អ៊ី​ញ​មាន​សមាមាត្រ 20:9 និង​មាន​កម្រិត​បង្ហាញ HD+ (1600 x 720) ការបង្ហាញ​ធំ​ជាង​មុន និង​កាន់តែ​ស៊ីជម្រៅ​។​
 
​ស្មា​ត​ហ្វូ​ន​នេះដែរ ក៏ត្រូវ​បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​ដោះ​សោ ដោយ​ស្កេ​ន​ក្រយៅដៃ​នៅ​ផ្នែក​ចំហៀង​អេក្រង់ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ 0.33 វិនាទី​ប៉ុណ្ណោះ សម្រាប់​ការ​ដោះ​សោ​។ ការ​រចនា​ដ៏​ថ្មី​នេះ សម្រប​តាម​ការប្រើប្រាស់​ទូរស័ព្ទ​ប្រចាំថ្ងៃ​របស់​អ្នកប្រើប្រាស់ ដែល​ធ្វើ​ឲ្យ​ការ​ដោះ​សោ​កាន់​តែមាន​ភាពងាយស្រួល​។​


 
​វា​ក៏បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Qualcomm Snapdragon 665 ដំណើរការ​ដោយ Funtouch 10.5 និង Android 10 មាន Ram 4GB និង Memory 64GB  យើង​អាច​គ្រប់គ្រង​ហ្គេម​ផ្សេងៗ បាន​យ៉ាង​ងាយស្រួល​។ មិនតែប៉ុណ្ណោះ យើង​ក៏​អាច​បន្ថែម Memory ខាងក្រៅ​បាន​រហូតដល់ 256GB​។ ដូច្នេះ​អ្នក​អាច Download តន្ត្រី រូបភាព មើល​វីដេអូ​ភាពយន្ត​ផ្សេងៗ​បាន​យ៉ាង​សប្បាយ​។​
 
​ស្មា​ត​ហ្វូ​ន vivo Y20 ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​បច្ចេកវិទ្យា AI ឆ្លាត​វៃ​ចំនួន 3​គ្រាប់​រួមបញ្ចូល​មុខងារ​ថតរូប​ជាច្រើន ដូចជា​មុខងារ Face Beauty មុខងារ​សែ​ល​ហ្វី Filters Macro និង​មុខងារ​ជាច្រើន​ទៀត​។ ចំពោះ​លែ​នទី​១ កាមេរ៉ា​គោល​មាន​ទំហំ 13MP យើង​អាច​ធ្វើការ​ផ្តិត​យក​ទិដ្ឋភាព​នៅ​ជុំវិញខ្លួន បាន​យ៉ាង​ល្អប្រសើរ​។ សម្រាប់​ឯ​លែ​នទី​២ 2MP យើង​អាច​ថតរូប​ព្រាល ជាមួយនឹង​ផ្ទៃ​ខាងក្រោយ (Bokeh) លែ​នទី​៣ 2MP សម្រាប់​ថត​យក​វត្ថុ​ដែលមាន​គម្លាត 4CM (Super Macro)​។  រីឯ​កាមេរ៉ា​មុខ​មាន​ទំហំ 8MP យើង​អាច​ថតរូប​សែ​ល​ហ្វី បាន​យ៉ាង​ស្រស់ស្អាត​ជាមួយនឹង​បរិយាកាស​នៅ​ជុំវិញខ្លួន​អ្នកផង​ដែរ​។​


 
vivo Y20 មាន​ថាមពល​ថ្ម​ធំ 5000mAh (TYP) អ្នក​អាច​ប្រើ​បានយូរ ដោយ​មិនបាច់​ព្រួយបារម្ភ​នោះទេ​។ បច្ចេកវិទ្យា AI សន្សំសំចៃ​ថាមពល​ថ្ម ថ្ម​សាក​ពេញ​អាច​ប្រើ​បាន ១៦​ម៉ោង​សម្រាប់​ការមើល​វីដេអូ​តាម​អ៊ីនធឺណិត កម្រិត HD ឬ​លេង​ហ្គេម Online បាន​រហូតដល់ 11​ម៉ោង​។​
 
​ស្មា​ត​ហ្វូ​ន​កូនពៅ​នាំ​លាភ vivo Y20 នេះដែរ ត្រូវបាន​ប្រកាស​មកជា​មួយ​នឹង​តម្លៃ​ត្រឹមតែ $159 តែប៉ុណ្ណោះ​។ ដូច្នេះ​បងប្អូន​អា​ចរក​ជាវ​ស្មា​ត​ហ្វូ​ន vivo Y20 បាន​ចាប់ពី​ថ្ងៃទី​25 ខែធ្នូ ឆ្នាំ​2020 តទៅ ដែលមាន​ដាក់លក់​នៅ​គ្រប់​បណ្ដា​ហាង​លក់​ទូរ​សព្ទ​ដៃ​នានា ទូទាំងប្រទេស​កម្ពុជា​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com