អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB ឈ្នះ​ពាន់រង្វាន់ «​ទីកន្លែង​ការងារ​ល្អ​បំផុត នៅ​កម្ពុជា​»
28, Dec 2020 , 4:17 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បានឈ្នះ​ពានរង្វាន់ «​ទីកន្លែង​ការងារ​ល្អ​បំផុត នៅ​កម្ពុជា​» ផ្តល់​ដោយ HR Asia ដែលជា​ទស្សនា​វ​ដ្តី និង​ស្ថាប័ន​សិក្សា​វាយតម្លៃ ផ្នែក​ធនធានមនុស្ស នៅ​ទី្វ​ប​អាស៊ី​។ ធនាគារ CIMB ដែលជា​ធនាគារ​អន្តរជាតិ​ឈានមុខ​គេ ក្នុងប្រទេស​កម្ពុជា ទទួលបាន​ពានរង្វាន់​អន្តរជាតិ ផ្នែក​ធនធានមនុស្ស​នេះ ដោយ​ផ្អែកលើ​ចំណុច​លេចធ្លោ​របស់ខ្លួន រួមមាន​ការផ្តល់​អត្ថ​ប្រយោជន៍​ដល់​និយោជិត គោលនយោបាយ​គាំពារ​និយោជិត កម្មវិធី​បណ្តុះបណ្តាល និង​ភ្ជាប់​ទំនាក់ទំនង​និយោជិត ក៏ដូចជា​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ជាដើម​។​
 
​លោកស្រី អ៊ុំ ចិន្តា​ភក្តី នាយក​ធនធានមនុស្ស​នៃ​ធនាគារ CIMB បាន​ថ្លែង​ពី​ចំណាប់អារម្មណ៍​ថា​៖ «​ធនាគារ CIMB មាន​កិត្តិយស​ក្រៃលែង ដោយ​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ លើ​គោលនយោបាយ និង​កម្មវិធី​គាំទ្រ ផ្នែក​ធនធានមនុស្សរ​បស់​ខ្លួន ដែល​ឆ្លុះបញ្ចាំង​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មុះ​មុត របស់​យើងទាំងអស់គ្នា ក្នុង​ការកសាង​បរិយាកាស​ការងារ​ល្អប្រសើរ និង​អត្ថប្រយោជន៍​ការងារ​ខ្ពស់ ចាប់តាំងពី​ពេល​ដំណើរការ​ដំបូង ក្នុង​ឆ្នាំ​២០១០​។ ការ​ឈ្នះ​ពានរង្វាន់​នេះ គឺជា​សក្ខីភាព​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ក្នុង​ការបន្ត​អភិវឌ្ឍ​ទ្រព្យសម្បតិ្ត ដ៏​មាន​សារៈសំខាន់​បំផុត​របស់​យើង គឺ​ធនធានមនុស្ស ដើម្បី​ជួយ​ឲ្យ​ពួកគេ​ប្រើប្រាស់​សមត្ថភាព​អស់ពី​សក្តានុភាព​។​»


 
​ដោយ​ចាប់ផ្តើម​ជាមួយនឹង​បុគ្គលិក​ប្រមាណ​ត្រឹមតែ​១០​នាក់ ក្នុង​ឆ្នាំ​២០១០ ធនាគារ CIMB បាន​ពង្រីក​បណ្តាញ​សាខា​ធនាគារ ដល់​១៤​ទីតាំង និង​កំណើន​អតិថិជន​របស់ខ្លួន រហូតដល់​ជាង ៣៥,០០០​នាក់ ដែល​បម្រើ​ជូន​សេវាកម្ម​ធនាគារ​ដ៏​សម្បូរបែប ទាំង​ផ្នែក​អតិថិជន​បុគ្គល និង​ក្រុមហ៊ុន​។ ធនាគារ CIMB ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ CIMB Group គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ផ្តល់ប្រាក់​បៀវត្សរ៍​និយោជិត​ជា​មធ្យម​ខ្ពស់​ជាងគេ​មួយ បើ​ធៀប​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​៤២៦ ដទៃទៀត ក្នុងប្រទេស​កម្ពុជា​។​
 
​ប្រមាណ ៤០% នៃ​បុគ្គលិក​របស់​ធនាគារ បាន​ក្លាយជា​ម្ចាស់​គេហដ្ឋាន ដូច​បំណងប្រាថ្នា តាមរយៈ​ឥណទាន​គេហដ្ឋាន សម្រាប់​បុគ្គលិក​របស់​ធនាគារ CIMB ជាមួយនឹង​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​អនុគ្រោះ ដែល​ផ្តល់នូវ​អត្រា​ការប្រាក់​ទាប​បំផុត​មួយ ជាមួយនឹង​រយៈពេល​ប​ង់​សង​យូរអង្វែង​។ ជាមួយគ្នានេះ សេវា​ធានារ៉ាប់រង​អាយុជីវិត និង​ប្រាក់ឧបត្ថម្ភ​ព្យាបាល​ជំងឺ ដែល​គ្របដណ្តប់​ទាំង​គ្រួសារ ក៏​ជា​ផ្នែក​មួយ នៃ​អត្ថប្រយោជន៍​ការងារ​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​។​
 


​នៅ​ធនាគារ CIMB ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​សសរ​គ្រឹះ និង​ចំណុច​អាទិភាព​ចម្បង​របស់​ស្ថាប័ន​។ គ្រប់​បុគ្គលិក​ទាំងអស់ សុទ្ធតែ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​របស់​ធ​នាគារ ដែលមាន​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស ស្របតាម​កម្រិត និង​នាយកដ្ឋាន​នីមួយៗ​។ ក្នុង​ឆ្នាំ​ចុងក្រោយ​នេះ ធនាគារ CIMB បាន​ដំឡើង​តំណែង​បុគ្គលិក រហូតដល់ ១៥% នៃ​ចំនួន​បុគ្គលិក​សរុប ស្របតាម​កម្មវិធី​អភិវឌ្ឍន៍​។ ជា​លទ្ធផល ធនាគារ​បានរៀបចំ​ម៉ោង​បណ្តុះបណ្តាល រហូតដល់ ១៦.០០០​ម៉ោង ដែលជា​ទិន្នន័យ​ឈានមុខ​គេ​មួយ​ផងដែរ​។​
 
​លោកស្រី ចិន្តា​ភក្តី បាន​មានប្រសាសន៍ថា ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប បាន​ប្តេជ្ញាចិត្ត ក្នុងការ​ត្រៀមខ្លួន​កសាង​សេដ្ឋកិច្ច​បែប​ឌីជីថល តាមរយៈ​កម្មវិធី​ពង្រឹង និង​ពង្រីក​ជំនាញ​របស់​បុគ្គលិក សម្រាប់​ការអភិវឌ្ឍ​អាជីព នៅក្នុង​មុខងារ និង​មុខតំណែង​របស់​ពួកគេ ដែល​ពាក់ព័ន្ធ​កាន់តែខ្លាំង​ឡើង ជាមួយនឹង​ផ្នែក​ឌីជីថល​។​
 
​ដើម្បី​បង្កើត​បរិយាកាស​ការងា​របើក​ចំហ និង​សហការគ្នា​ល្អ ធនាគារ CIMB បានរៀបចំ​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង​និយោជិត ក្នុង​បំណង​សម្រេច​បេសកម្ម និង​ពង្រឹង​ភាពជា​ក្រុមការងារ​របស់​ស្ថាប័ន​ទាំងមូល​។ កម្មវិធី​ផ្តួចផ្តើម​របស់​ធនាគារ​ទាំ​ង​អស់នោះ គឺ​រួមមាន​កម្មវិធី​ចែករំលែក​មតិយោបល់ រវាង​គណៈ​គ្រប់គ្រង និង​បុគ្គលិក កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម និង​កម្មវិធី​ជួបជុំ​បុគ្គលិក​ប្រចាំឆ្នាំ​ជាដើម​។​


 
​ធនាគារ CIMB គឺជា​ស្ថាប័ន​និយោជក​ឈានមុខ​មួយ ដែល​លើកទឹកចិត្ត ដល់​បុគ្គលិក​ឆ្នើម ដែល​សមត្ថភាព និង​មាន​ស្នាដៃ ក្នុងការ​សម្រេចបាន​ស​មិទ្ធ​ផល​ការងារ​។ មិនតែប៉ុណ្ណោះ ធនាគារ​បាន​បង្កើត​ក​ម្ម​វិធី​ទទួលស្គាល់​ស្នាដៃ​របស់​ក្រុមការងារ​ឆ្លង​នាយកដ្ឋាន (Torch of Recognition) ពានរង្វាន់​បុគ្គលិក និង​ក្រុមការងារ​ឆ្នើម​ប្រចាំឆ្នាំ​ព្រមទាំង​កម្មវិធី​ជ្រុង​មួយ​នៃ​បុគ្គលិក (Talent Corner) ដែល​ផ្តល់ឱកាស​ឲ្យ​បុគ្គលិក ចែករំលែក​ការអភិវឌ្ឍ​អាជីព​របស់​ពួកគេ​។ ជា​លទ្ធផល ធនាគារ​អាច​រក្សាបាន​ធនធាន​បុគ្គលិក​គន្លឹះ មិន​ឲ្យ​លាឈប់​ពី​ស្ថាប័ន រហូតដល់ ៩៨%​។ ហើយ​អត្រា​បុគ្គលិក ដែល​លាឈប់​ពី​ស្ថាប័ន​ប្រចាំឆ្នាំ មាន​ត្រឹមតែ ១៤%​ប៉ុណ្ណោះ បើ​ធៀប​នឹង​ទិន្នន័យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងមូល មាន​រហូតដល់ ២២%​។ 
 
​ផ្នែក​មួយ នៃ​គុណភាព​ទីកន្លែង​ការងារ​របស់​ធនាគារ CIMB គឺ​ភាព​ចម្រុះ​បែប​នៃ​បុគ្គលិក ហើយ​បុគ្គលិក​ស្ត្រី​មាន​ចំនួន​ច្រើនជាង​បុគ្គលិក​បុរស​។ បច្ចុប្បន្ន ធនាគារ​មាន​ចំនួន​ស្ត្រី​ជា​បុគ្គលិក រហូតដល់ ៥៨% នៃ​បុគ្គលិក​ទាំងអស់ និង​មាន​ចំនួន​ស្ត្រី ៥០% ជា​គណៈ​គ្រប់គ្រង​របស់​ធនាគារ​។ ខណៈដែល​ស្ថាប័ន​ភាគច្រើន ត្រូវបាន​គ្រប់គ្រង​ដោយ​បុគ្គលិក​ជា​បុរស តួលេខ​ខាងលើនេះ គឺជា​សមិទ្ធផល​ដ៏​លេចធ្លោ​មួយ​របស់​ធនាគារ​។​
 
​ជាមួយគ្នានេះ លោកស្រី ចិន្តា​ភក្តី បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ថ្នាក់​តំបន់ ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់ លើ​ការកសាង​ធនធានមនុស្ស ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​បុគ្គលិក រហូត​ក្លាយជា​ស្ថាប័ន​មួយ ដែលមាន​បុគ្គលិក​ជនជាតិខ្មែរ​ទាំង​អស់ ចាប់ពី​ថ្នាក់ក្រោម រហូតដល់​គណៈ​គ្រប់គ្រង​។ យើងទាំងអស់គ្នា​មាន​ក្តី​សោមនស្ស​រីករាយ ដែល​ធនាគារ CIMB ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក ប៊ុន យីន ដែលជា​ជនជាតិខ្មែរ​ដំបូង​គេ​បង្អស់ គ្រប់គ្រង​ធនាគារ​អន្តរជាតិ មានការ​គាំទ្រ​ពេញទំហឹង ក្នុងការ​បណ្តុះ​ធនធានមនុស្ស​»​។ 
 
​ជាការ​ពិតណាស់ បរិយាកាស​នៃ​ការ​ប្រឈម​ប្រតិបត្តិការ​អាជីវកម្ម ដែល​កំពុង​ជះឥទ្ធិពល ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​ប៉ះពាល់​ដល់​សមិទ្ធផល​ហិរញ្ញវត្ថុ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប​ទាំងមូល​។ ទោះជា​យ៉ាងណាក៏ដោយ ដំណើរការ​អាជីវកម្ម​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ក្នុងប្រទេស​កម្ពុជា នៅតែ​រក្សាបាន​នូវ​កំណើន​ល្អប្រសើរ ដោយ​ប្រាក់ចំណូល​ប្រតិបត្តិការ កើនឡើង ១២% ស្រប​ពេលដែល​ទំហំ​ឥណទាន​កើនឡើង ២១% និង​ប្រាក់​បញ្ញើ​កើនឡើង ១៦%​។​


 
​ក្រៅពី​ការចូលរួម​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស ធនាគារ CIMB ក៏មាន​មោទកភាព​ផងដែរ ក្នុងការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​កម្ពុជា​។ ធនាគារ​បានរៀបចំ និង​ចូលរួម ក្នុង​សកម្មភាព​សប្បុរសធម៌​ជាច្រើន ដែល​រួមមាន​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​អប់រំ ដោយ​ធនាគារ​បាន​ឧបត្ថម្ភ ដល់​សាលា​ដាច់​ស្រ​យ៉ា​ល​នានា និង​ផ្តល់​អាហារូបករណ៍​សិក្សា​នៅក្នុង​ស្រុក និង​ក្រៅប្រទេស  វិស័យ​សុខាភិបាល ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម និង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យបង្អែក​បាទី និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ជាដើម បរិស្ថាន ដោយ​ធនាគារ​បានរៀបចំ​កម្ម​វិធី​យល់ដឹង និង​កាត់បន្ថយ​ការប្រើប្រាស់​សម្ភារៈ​ប្លា​ស្ទិ​ក ក៏ដូចជា​កម្មវិធី​ដាំ​ដើមឈើ នៅតាម​សាលារៀន​នានា និង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ និង​ផ្នែក​សង្គមកិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ ដល់​កាកបាទក្រហម និង​មជ្ឈមណ្ឌល​កុមារកំព្រា​នានា និង​ការឧបត្ថម្ភ​សម្ភារ​ពិសោធន៍​ទំនើប ដល់​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​ជាដើម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com