ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចប៉ះពាល់គ្រប់ក្រុមគ្រួសារ
02, Apr 2021 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
តើលោកអ្នកជ្រាបឬទេថាជំងឺទឹកនោមផ្អែមប្រភេទទី២ ក៏អាចប៉ះពាល់ដល់សមាជិគក្រុមគ្រួសាររបស់លោកអ្នកដែរ។ បើសិនជាលោកអ្នក មានចម្ងល់អំពីថាតើខ្លួនអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នក ប្រឈមនឹងហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ប៉ុនណានោះ យើងមានវិធីសាស្ត្រជាច្រើន ក្នុងការធ្វើតេស្តដើម្បីស្វែងរក កម្រិតហានិភ័យទាំងនោះ។ 
 
កម្រងសំណួរនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនានា នៅតាមប្រទេសនីមួយៗ ថ្មីៗនេះក្រុមការងាររបស់កម្មវិធីទូរសព្ទកំណាត់ត្រា ជំងឺទឹកនោមផ្អែម បានបង្កើតនៅកម្រងសំណួរ ដោយបានសម្រួលពីកម្រងសំណួរ ដែលគេរៀបចំឡើងនៅក្នុងប្រទេសអូស្រ្តាលី ហើយដាក់ជូនសម្រាប់ប្រជាជនខ្មែរស្វែងយល់ និងវាយតម្លៃពីកតា្តហានិភ័យរបស់ខ្លួន និងមនុស្សជាទីស្រលាញ់របស់ពួកគេ។
 
កម្មវិធីកំណត់ត្រាទឹកនោមផ្អែម ត្រូវបានបង្កើតឡើងដោយអ្នកជំនាញជំងឺទឹកនោមផ្អែម និងក្រុមអ្នកជំនាញព័ត៌មានវិទ្យា (IT) ហើយលោកអ្នកអាចទាញយក ដោយមិនគិតតម្លៃអ្វីឡើយ។ លើសពីនេះ រាល់ព័ត៌មាន និងឯកសារនានាសុទ្ធតែផលិតឡើងដោយសុក្រិតភាព អំពីអ្នកជំនាញជំងឺទឹកនោមផ្អែម រួមទាំងក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន រួមទាំងគិលានុបដ្ឋាក និងគិលានុបដ្ឋាយិកាផ្សេងៗទៀតផងដែរ។
 
ដើម្បីស្វែងយល់អំពីហានិភ័យរបស់លោកអ្នក និងមនុស្សជាទីស្រលាញ់ សូមឆ្លើយកម្រងសំណួរនៅក្នុងកម្មវិធីកំណត់ត្រាទឹកនោមផ្អែម នៅក្នុងទូរស័ព្ទដៃ ហើយប្រឹក្សាបន្តជាមួយគ្រូពេទ្ររបស់អ្នក។ ប្រសិនបើលោកអ្នកចង់ឲ្យកាន់តែច្បាស់ សូមបន្តទៅធ្វើតេស្តឈាម។
 
ទាញយកកម្មវិធី Android: https://bit.ly/2MgDLYF ,សម្រប់ iOS: https://apple.co/3nXPJUI
បកស្រាយដោយ៖ វេជ្ជ. ស៊ុំ សត្ថា
ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃមន្ទីរពេទ្យកាល់ម៉ែត
ភាតរះសមាជិក American College of Endocrinology៕


© រក្សាសិទ្ធិដោយ thmeythmey.com