អត្ថបទពាណិជ្ជកម្ម
ក្រុម​កម្ពុជា ទទួល​ជ័យជម្នះ​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ហ្គេម eSports លើ​ឆាក​អន្តរជាតិ​
29, Dec 2020 , 3:47 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៩ ខែធ្នូ ២០២០ - ក្រុម​កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម​ចំនួន​៧ ដែល​មកពី​ទូទាំង​តំបន់ ហើយ​បាន​ក្លាយជា​ក្រុម​ជើងឯក ក្នុងការ​ប្រកួត​ហ្គេម eSports ដ៏​ធំ​បំផុត​មួយ​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​។​
 
​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ក្រុម​កម្ពុជា ទទួលបាន​ជ័យជម្នះ​លើ​ការប្រកួត​ហ្គេម eSports លើ​ឆាក​អន្តរជាតិ​។ ក្រុម​កម្ពុជា HMB eSports បាន​យកឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី ក្រុម​ស្រីលង្ការ ក្រុម​បង់​ក្លា​ដែ​ស និង​ក្រុម​ឥណ្ឌូណេស៊ី ហើយ​បានឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១៥,០០០​ដុល្លារ​សហរដ្ឋអាមេរិក ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ  Axiata Game Hero 2020 ជាការ​ប្រកួត​ហ្គេម eSports ដ៏​ធំ​បំផុត​មួយ​ប្រចាំ​តំបន់​។​
 
​ហ្គេម​ដែល​បាន​ប្រកួត មាន​ឈ្មោះថា   Free Fire ជា​ហ្គេម​បាញ់ប្រហារ​ដែល​ផលិត និង​រៀបចំ​ក្នុង​ភាពជា​ដៃគូ​រវាង Garena, Techninier និង Axiata Group ព្រមទាំង​ក្រុមហ៊ុន Smart Axiata ផងដែរ ដែលជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា​។​


 
​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បាន​ឆ្លងកាត់​ការប្រកួត​ដ៏​លំបាក​មួយ ប៉ុន្តែ​នៅ​ទីបំផុត សមាជិក​ទាំង​៤​នាក់​របស់​ក្រុម ក៏​អាច​យកឈ្នះ​ការប្រកួត​ដោយ​ប្រើ​យុទ្ធសាស្ត្រ និង​ជំនាញ​ដ៏​ពូកែ​របស់​ពួកគេ​។​
 
​បេក្ខជន HMB Boy Loy ដែល​មកពី​ក្រុម​ជ័យលាភី បាន​និយាយថា​៖ “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​ដែល​ឈ្នះ​ការប្រកួត​នេះ​។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​សោះ​ថា ក្រុម HMB eSports របស់​កម្ពុជា អាច​គ្រង​ដំណែង​ជើងឯក​ក្នុង​ការប្រកួត​នេះ​”​។​
 
​បេក្ខជន HMB Girl Loy ដែលជា​ប្រធាន​ក្រុម HMB បាន​និយាយថា​៖ “​ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់ ដែល​ក្រុម​របស់​យើង ក្លាយជា​ក្រុម​ជើងឯក​។ ការដែល​យើង​ឈ្នះ​ប្រាក់រង្វាន់​នេះ គឺជា​រឿង​ដ៏​គួរ​ឲ្យ​រំភើប​មួយ​ហើយ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​រំភើប​ជាងនេះទៀត​នោះ គឺ​យើង​បានធ្វើ​ឲ្យ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​”​។​


 
​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​បាន​ប្រព្រឹត្តទៅ​នា​ចុងខែ​ធ្នូ​នេះ គឺជា​វគ្គ​ចុងក្រោយបង្អស់​នៃ​ការប្រកួត​នេះ​។ ការប្រកួត​នេះ មាន​រយៈពេល​១​ឆ្នាំ​ពេញ​ដោយ​វគ្គ​ជម្រុះ បានចាប់ផ្ដើម​កាលពី​ខែមករា​ឆ្នាំ​២០២០ ជាមួយនឹង​ការប្រកួត​ជា​លក្ខណៈ​បុគ្គល ហើយ​បន្ទាប់មក​គឺជា​ការប្រកួត​ជា​ក្រុម មុននឹង​ឈានដល់​វគ្គ​ប្រកួត​ក្រុម​ជម្រើសជាតិ​។​
 
​វគ្គ​ផ្ដាច់ព្រ័ត្រ មានការ​ចូលរួម​ពី​ក្រុម​ចំនួន​៨ មកពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ស្រីលង្ការ បង់​ក្លា​ដែ​ស និង​ឥណ្ឌូណេស៊ី​។ ប្រាក់រង្វាន់​សរុប​ចំនួន ១៣៨,០០០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​ផ្ដល់ជូន​ដល់​បេក្ខជន​ម្នាក់ៗ ក៏ដូចជា​ក្រុម​ដែល​បាន​ចូលរួម​ប្រកួត​។​


 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន បាន​មានប្រសាសន៍ថា​៖ “​ជ័យជម្នះ​ដ៏​អស្ចារ្យ​របស់​ក្រុម HMB eSports សបញ្ជាក់​ឲ្យ​យើង​ឃើញថា វិស័យ eSports នៅ​កម្ពុជា កំពុង​អភិវឌ្ឍ​ឈានទៅ​មុខ​។ ទោះបី​កម្មវិធី​ប្រកួត​មាន​អ្នកប្រកួតប្រជែង​ផ្សេង ដែល​គួរ​ឲ្យ​កោតសរសើរ បេក្ខជន​ទាំង​៤​នេះ បានបង្ហាញ​នូវ​ជំនាញ និង​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​បាន​នាំ​ឲ្យ​គេ​នូវ​ជ័យលាភី​ជើងឯក​។ ក្រុមហ៊ុន Smart គឺ​នៅក្នុង​ចំណោម​អ្នកគាំទ្រ eSports មុនគេ​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​នៅមាន​ប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការផ្ដល់​ការគាំទ្រ​បន្ថែមទៀត ដល់​ការអភិវឌ្ឍន៍​នៃ​វិស័យ eSports និង​បន្ត​នាំយក​ព្រឹត្តិការណ៍ eSports ដ៏​គួរ​ឲ្យ​រំភើប​ជាច្រើន​ទៀត មកកាន់​ប្រទេស​កម្ពុជា​”​។​


 
Axiata Game Hero គឺជា​ហ្គេម​ទូរស័ព្ទ និង ទី​ប្រមូលផ្ដុំ​ហ្គេម eSports ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី ដែលមាន​ផ្ដល់ជូន​នូវ​ហ្គេម​ទូរស័ព្ទ និង​ហ្គេម​កុំព្យូទ័រ​ជាច្រើន​ប្រភេទ​។ 


 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ​របស់​ក្រុមហ៊ុន ដូចខាងក្រោម​៖ www.facebook.com/SmartAxiata និង www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com