ជាតិ
កម្ពុជា​ជាប់​ជា​ប្រទេស​ដែល​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ បានល្អ​ជាងគេ​
14, Jan 2021 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​លេខ​១ ក្នុង​ពិភពលោក​ជា ប្រទេស​ដែលមាន​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​-១៩ បានល្អ​ជាងគេ​។ ចំណែក​ចំណាត់ថ្នាក់​បន្ទាប់​គឺ ប្រទេស​ស៊ូដង់​ខាងត្បូង និង​ប្រទេស​ប្រ៊ុយណេ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​១៣ មករា ឆ្នាំ​២០២១​។​



​ប្រទេស​កម្ពុជា​បាន​ប្ដូរ​តំណែង​ពី​ចំណាត់ថ្នាក់​លេខ​៣ មក​ចំណាត់ថ្នាក់​លេខ​១ វិញ​ជា​ប្រទេស​ដែលមាន​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បានល្អ​ជាងគេ​ក្នុងចំណោម​ប្រទេស​១៦៦ ក្នុង​ពិភពលោក​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់ ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្កា​ល់​។ ក្នុងការ​វាយតម្លៃ​នេះ​ប្រទេស​កម្ពុជា​ទទួលបាន​ពិន្ទុ ១/១ ខណៈ ប្រទេស​ស៊ូដង់​ខាងត្បូង និង​ប្រទេស​ប្រ៊ុយណេ​ទទួលបាន​ពិន្ទុ ០,៩៩​។ 
 
​ការវាយតម្លៃ​នេះ​ផ្ដោតទៅលើ ធាតុ​សំខាន់​បី គឺ​ស្ថានភាព​នៃ​ការឆ្លង​មេរោគ ស្ថានភាព​នៃ​ការ​ជាសះស្បើយ និង​ករណី​មរណភាព​។​
 
​សូម​ជម្រាប​ផងដែរ​ថា​គិត​ត្រឹម​ថ្ងៃទី​១​៣ករា ឆ្នាំ​២០២១ ប្រទេស​កម្ពុ​ជាមាន​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​មាន​៤១១នាក់ ក្នុងនោះ​៣៧៧​នាក់​បានជា​សះស្បើយ​៕

Tag:
 កូ​វីដ​១៩
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com