COVID-19
ជាតិ
ករណីកូវីដ-១៩ លើលោកឡើងជាង៩៥លានក្នុងនោះឥណ្ឌូណេស៊ីជាង៩០ម៉ឺន ហ្វីលីពីនជាង៥០ម៉ឺន
17, Jan 2021 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
គិតត្រឹមថ្ងៃអាទិត្យ ទី១៧ ខែមករា នេះ ករណីវិជ្ជមានកូវីដ-១៩ លើពិភពលោក មានជាង៩៥លាន ក្នុងនោះស្លាប់ជាង២.០៣លាននាក់ និងសះស្បើយជាង៦៧.៨៣លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល មានករណីឆ្លង និងស្លាប់ជាងគេ ខណៈឥណ្ឌូណេស៊ីមានជាង៩០ម៉ឺនករណី និងហ្វីលីពីនជាង៥០ម៉ឺនករណី។

 
សហរដ្ឋអាមេរិក មានអ្នកកើតកូវីដ-១៩ ជាង២៤.៣លាននាក់ បន្ទាប់មក ឥណ្ឌា ជាង១០.៥៥លាននាក់ ប្រេស៊ីល ឃាង៨.៤៥លាននាក់ រុស្ស៊ី ជាង៣.៥៦លាននាក់ និងចក្រភពអង់គ្លេស ជាង៣.៣៥លាននាក់។
 
បារាំង តួកគី អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ មានជាង២លានករណីរៀងៗខ្លួន រីឯបណ្តាប្រទេសផ្សេងទៀតដែលមានលើសពី១លានករណី រួមមាន កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អ៊ុយក្រែន និងប៉េរូ។
 
ឥណ្ឌូណេស៊ី និងហូឡង់ សុទ្ធតែឡើងដល់ជាង៩០ម៉ឺនករណី ឆេកមានជាង៨៨ម៉ឺន កាណាដាជាង៧០ម៉ឺន រូម៉ានីជិត៧០ម៉ឺន បែលហ្ស៊ិកជាង៦៧ម៉ឺន ស៊ីលីជាង៦៦ម៉ឺន អ៊ីរ៉ាក់ជាង៦០ម៉ឺន។ ប្រទេសដែលមានអ្នកឆ្លងក្នុងរង្វង់កន្លះលានករណី រួមមាន អ៊ីស្រាអែល ព័រទុយហ្គាល់ បង់ក្លាដែស ស្វីស ប៉ាគីស្ថាន និងហ្វីលីពីន។
 
ក្នុងចំណោមអ្នកស្លាប់ជាង២លានករណី សហរដ្ឋអាមេរិក មានជាង៤០ម៉ឺននាក់ ប្រេស៊ីលជាង២០ម៉ឺននាក់ ឥណ្ឌាជាង១៥ម៉ឺននាក់ និងម៉ិកស៊ិក ជាង១៤ម៉ឺននាក់ ចក្រភពអង់គ្លេសជាង៨៨០០០ម៉ឺននាក់ អ៊ីតាលីជាង៨ម៉ឺននាក់ បារាំងជាង៧ម៉ឺននាក់ និងរុស្ស៊ីជាង៦៥០០០នាក់។
 
២២ប្រទេសទៀត មានអ្នកស្លាប់ពីជាង១ម៉ឺននាក់ទៅជាង៥ម៉ឺននាក់ ក្នុងនោះ ឥណ្ឌូណេស៊ី មានជិត២៦០០០នាក់។ ហ្វីលីពីនជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ ដែលមាន៩៨៩៥នាក់ បន្ទាប់មកមីយ៉ាន់ម៉ា២៩៤២នាក់ ម៉ាឡេស៊ី៥៩៤នាក់ ថៃ៧០នាក់ វៀតណាម៣៥នាក់ និងព្រុយណេ ៣នាក់។
 
កម្ពុជាមាន៤៣៩នាក់ ដែលស្ថិតក្នុងចំណោម១៨ប្រទេស/តំបន់ ដែលមានករណីកូវីដ-១៩ ប៉ុន្តែមិនមានអ្នកស្លាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com