ជាតិ
ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក ស៊ា​ង ចែត មេឃុំ​គណបក្សប្រឆាំង
07, Dec 2016 , 5:52 pm        
រូបភាព
រាប់ពីឆ្វេងលោក ស៊ាង ចែត ពាក់វែនតា
រាប់ពីឆ្វេងលោក ស៊ាង ចែត ពាក់វែនតា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក ស៊ា​ង ចែត មេឃុំ​គណបក្ស​សម រង្ស៊ី តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក ស៊ា​ង ចែត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ពីបទ​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​ករណី​ឯកឧត្តម កឹម សុខា និង​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។​



​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្ថលេខា​ដោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅ​ថ្ងៃទី​០៧ ធ្នូ​នេះ ដូច្នេះ​ថា​៖«​ត្រូវ​លើកលែងទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ ស៊ា​ង ចែត ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពីបទ​សូកប៉ាន់​ស​ក្សី តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៥៣៣ ក្រ​៣”​ឆ​” ចុះ​ថ្ងៃទី​៥​ធ្នូ​ឆ្នាំ​២០១៦ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​»​។​

​បើតាម​ព្រះរាជក្រឹត្យ​ដដែល សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នកទទួលបន្ទុក​អនុវត្ត​ឲ្យ​បានសម្រេច​តាម​ព្រះរាជក្រឹត្យ​នេះ​៕


Tag:
 ​ព្រះមហាក្សត្រ​
 ​ ស៊ា​ង ចែត
© រក្សាសិទ្ធិដោយ thmeythmey.com