COVID-19
ជាតិ
ក្រសួងសុខាភិបាលកែប្រែចំនួនអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃពី៥៨នាក់មក៤៨នាក់វិញ
21, Mar 2021 , 2:35 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល នារសៀលថ្ងៃអាទិត្យនេះ បាន​កែប្រែទិន្នន័យអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃមកត្រឹម​៤៨នាក់វិញ ខណៈសេចក្តីជូនព័ត៌មានកាលពីពេលព្រឹកគឺ​៥៨នាក់ ខណៈទិន្នន័យអ្នកសះស្បើយគឺមាន​១៥នាក់ដដែល។



របាយការណ៍ថ្មីបាន​បង្ហាញថា ក្នុងករណីឆ្លងថ្មីទាំង​៤៨នាក់ មាន១នាក់ជាករណីនាំចូល ដោយអ្នកជំងឺជាស្ត្រីចិន​អាយុ៣១ឆ្នាំ។ រីឯករណីឆ្លង៤៧ទៀត មាន៧នាក់នៅខេត្តកណ្តាល ២នាក់នៅព្រះសីហនុ ១នាក់នៅសៀមរាប ខណៈ៣៧ករណីទៀតនៅក្នុងរាជធានីភ្នំពេញ ពោលគឺដកទិន្នន័យស្ទួន១០នាក់ កាលពីពេលព្រឹក។

ការកែប្រែទិន្នន័យនេះ មានន័យថា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៦៨០នាក់ ដោយ១១៦២នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែលរាលដាលនៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង កោះកុង កំពង់ធំ កំពង់ចាម ស្វាយរៀង សៀមរាប បាត់ដំបង និងតាកែវ។ អ្នកសះស្បើយសរុបមាន៩៥០នាក់ និងស្លាប់៣នាក់៕





© រក្សាសិទ្ធិដោយ thmeythmey.com