COVID-19
ជាតិ
អាជ្ញាធរខេត្តកែប ធ្វើតេស្តរហ័សរកកូវីដ-១៩ លើអាជីវករ និងពលរដ្ឋជុំវិញផ្សារទូទាំងខេត្ត
05, Aug 2021 , 10:20 am        
រូបភាព
អាជ្ញាធរខេត្តកែប បានជូនដំណឹងពីការធ្វើតេស្តរហ័សរកកូវីដ-១៩ ដល់ជាជីវករតាមផ្សារ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារនៅទូទាំងខេត្តកែប ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែសីហាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

 
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ការធ្វើតេស្តរហ័សនេះ ចាប់ផ្តើមពីអាជីវករ និងពលរដ្ឋនៅជុំវិញផ្សារក្តាម ពោលគឺចាប់ផ្តើមពីថ្ងៃទី៥ និងថ្ងៃទី៦សីហា ខណៈអាជីវករ និងពលរដ្ឋជុំវិញផ្សារសេះស ធ្វើតេស្តនៅថ្ងៃទី៧-៨ សីហា។ ចំណែកអាជីវករ និងពលរដ្ឋជុំវិញផ្សារដំណាក់ចង្អើរ ធ្វើតេស្តនៅថ្ងៃទី៩ សីហា, ផ្សារពងទឹក នៅថ្ងៃទី១០ សីហា, ផ្សារចំការបី ធ្វើតេស្តនៅថ្ងៃទី១១ ខែសីហា , ផ្សារកែប ធ្វើនៅថ្ងៃទី១២ សីហា និងអាជីវករនៅឆ្នេរលេងទឹក និងឆ្នេរជ្រោយដូង នៅថ្ងៃទី១៣ សីហា៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com