COVID-19
ជាតិ
Covid-19៖​កម្ពុជាមានករណីឆ្លងសរុបជាង៨ម៉ឺននាក់ ​ខណៈករណីស្លាប់​ជាង១៥០០នាក់
05, Aug 2021 , 11:51 am        
រូបភាព
មនុស្ស​ចំនួន ៥៩១ នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅកម្ពុជា ក្នុងនោះ១៨៣ នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៦១៨ នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ១៩នាក់​ទៀត​។ ​​នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៥ ខែសីហា​នេះ។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨០.២២៥​នាក់ ក្នុងនោះ​ ១១.៥៣៥នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន​ ៧៣.៤២១នាក់  និង​ស្លាប់​សរុប១.៥០៧នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com