ជាតិ
ទោះពិការជើង និងមានវ័យចាស់! លោក គង់ សេរី តស៊ូធ្វើអ្នកដឹកជញ្ជូន ក៏មិនដើរសុំគេ
28, Aug 2021 , 1:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ស្ថិតក្នុងវ័យ ៦១ឆ្នាំ មានពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ លោក គង់ សេរី បានប្រកបរបរ ជាអ្នកដឹកជញ្ជូនអាហារ ដើម្បីផ្គត់ផ្គង់ជីវភាព។  ការដឹកជញ្ជូនអាហារ ទាំងពិការជើងទាំងពីរនេះ ធ្វើឱ្យលោកជួបផលលំបាកជាច្រើន ថ្ងៃខ្លះ ជើងឈឺ និងថ្ងៃខ្លះទៀតមានបញ្ហាសុខភាព ដោយសារវ័យកាន់តែចាស់។ បញ្ហាសុខភាពជារឿងម្យ៉ាង តែបញ្ហាប្រចាំថ្ងៃដូចជាខូចម៉ូតូ និងភ្លៀងធ្លាក់ រឹតតែធ្វើឱ្យលោក សេរី ជួបការលំបាកកាន់តែខ្លាំង។ ដ្បិតឧបសគ្គមានច្រើន និងគ្មានទីពឹង តែបុរសចំណាស់រូបនេះ តាំងចិត្តមិនដើរសុំទានគេ និងប្រើកម្លាំងដែលសេសសល់ ធ្វើការចិញ្ចឹមជីវិត។ បច្ចុប្បន្នលោក គង់ សេរី សុំឃ្លាំងដាក់អ៊ីវ៉ាន់របស់គេមួយកន្លែង រស់នៅតែម្នាក់ឯង ក្នុងខណ្ឌព្រែកព្នៅ។



ដើម្បីជ្រាបកាន់តែច្បាស់ពីដំណើរជីវិតលោក គង់ សេរី សូមអញ្ជើញ លោក អ្នកនាង ទស្សានាវីដេអូដូចតទៅ៖  

 







Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com