ជាតិ
លោក សុខ ទូច៖ ពលរដ្ឋមិនកាប់ឈើ ទេបើគ្មានអ្នករកស៊ីធំៗជួល
28, Aug 2021 , 4:19 pm        
រូបភាព
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
ដោយ:
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តែងចាប់បានប្រជាពលរដ្ឋចូលព្រៃកាប់ឈើ ក្នុងឧទ្យានជាតិរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹបជារឿយៗ។ បើតាមលោក សុខ ទូច ការកាប់ព្រៃឈើនៅឧទ្យានជាតិ តេជោ សែន ឫស្សីត្រឹប នៅតែបន្តកើតមាន ដោយសារមានអ្នករកស៊ីធំៗ ជួលពលរដ្ឋឱ្យចូលកាប់។


 
សូមស្តាប់ការលើកឡើងរបស់លោក លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖





លោក សុខ ទូច លើកឡើងថា កសិករគ្រាន់តែត្រូវបានគេជួល ឱ្យទៅកាប់ឈើប៉ុណ្ណោះ មិនមែនពួកគេកាប់ខ្លួនឯងទេ។ ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា ទោះបង្កើតការងារឱ្យធ្វើ ដូចជាបង្កើតជាតំបន់ទេសចរណ៍ ឬជួលពួកគេមកធ្វើការអ្វីផ្សេង ក៏អ្នកមួយចំនួននៅតែបន្តទៅកាប់ដដែល ព្រោះអ្នកទាំងនោះញៀននឹងរបរនេះ។
 
«ពេលខ្ញុំចាប់អ្នកកាប់ឈើបាន នៅពីក្រោយខ្នងសុទ្ធតែមានអ្នករកស៊ីធំៗ នៅពីក្រោយ។ កសិករគាត់គ្រាន់តែស៊ីឈ្នួលគេប៉ុណ្ណោះ។ យើងកុំតូចចិត្តដែលដូនតាយើងបាត់បង់បន្ទាយលង្វែកដោយសារប្រាក់ឌួង។ សម័យនេះ បាត់បង់ព្រៃឈើ បាត់បង់សត្វព្រៃ បាត់បង់បឹង ទន្លេ ដោយសារដុល្លារ»។ នេះជាការបញ្ជាក់របស់លោក សុខ ទូច។ 
សម្រាប់ប្រធានរាជបណ្ឌិត្យសភារូបនេះ បន្តទៀតថា ដើម្បីបញ្ឈប់ការកាប់ឈើ គឺត្រូវឱ្យមានការអនុវត្តច្បាប់ឱ្យតឹងរ៉ឹង៕
 
 
 
 
 
 
 

Tag:
 សុខ ទូច
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com