ជាតិ
ប្រព័ន្ធទូរសព្ទ៖ លេខ​កូដរួមសម្រាប់ផ្តាច់សេវា ពិនិត្យ បញ្ចូលទឹកប្រាក់ អត្តសញ្ញាណ​ និងសេវាបម្រើអតិថិជិន
30, Dec 2021 , 7:59 pm        
រូបភាព
ដោយ: រួបរួម
និយ័តករទូរគមនាគមន៍កម្ពុជា នៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  បាន​សម្រេច​កំណត់​លេខ​កូដរួមសម្រាប់​ប្រតិបត្តិករផ្តល់​សេវាទូរសព្ទ​ចល័ត​ទូទាំង​ប្រទេស លើ​មុខ​សញ្ញា​ប្រើ​ប្រាស់​សំខាន់មួយចំនួន ដូចជា ការ​ផ្តាច់សេវា​បន្ថែម ពិនិត្យសមតុល្យទឹកប្រាក់ អត្តសញ្ញាណ បញ្ចូលទឹកប្រាក់ និង​សេវាបម្រើអតិថិជន។

 
 លេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ រួមមាន លេខ​*1200# សម្រាប់​ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ។ លេខ *1201#  សម្រាប់​ការ​ពិនិត្យសមតុល្យទឹកប្រាក់ លេខ​*1202#  សម្រាប់​ការ​ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់។


 
រីឯលេខ​ *1203*PIN#  សម្រាប់​ការ​បញ្ចូលទឹកប្រាក់ ខណៈ​សេវាបម្រើអតិថិជន អ្នក​ប្រើ​ប្រាស់​អាច​ទាក់ទង​ទៅ​កាន់​លេខ 1204 ។ 
 
ក្រសួង​ប្រៃសណីយ៍ បាន​បញ្ជាក់ថា សាធារណជនអាចប្រើប្រាស់លេខកូដទាំង៥ ខាងលើបានគ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ៕

Tag:
 ប្រៃសណីយ៍
  ប្រព័ន្ធទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com