កីឡាជាតិ
ជាតិ
មិនមែនត្រឹមតែបាល់ទាត់ លោក Honda មានគម្រោងជួយកម្ពុជាបន្ថែមលើវិស័យអប់រំ
31, Dec 2021 , 9:52 am        
រូបភាព
លោក Keisuke Honda មានគម្រោងជួយវិស័យអប់រំនៅកម្ពុជា បន្ថែមលើបាល់ទាត់។ រូបថត FFC
លោក Keisuke Honda មានគម្រោងជួយវិស័យអប់រំនៅកម្ពុជា បន្ថែមលើបាល់ទាត់។ រូបថត FFC
ដោយ: រួបរួម
លោក Keisuke Honda អតីតខ្សែបម្រើជម្រើសជាតិជប៉ុន ដែលបានចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជា ក្នុងនាមជាអ្នកចាត់ការទូទៅ តាំងពីឆ្នាំ២០១៨ មកនោះ បានបញ្ជាក់ថា លោកកំពុងមានគម្រោងប្រឡូកក្នុងវិស័យអប់រំបន្ថែមទៀត។



«ខ្ញុំមានគម្រោងប្រឡូកក្នុងវិស័យអប់រំនៅកម្ពុជា ដោយមិនមែនត្រឹមតែអប់រំផ្នែកបាល់ទាត់នៅឆ្នាំ២០២២នោះឡើយ»។ លោក Honda បានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។

អ្នកជំនាញបាល់ទាត់វ័យ៣៥ឆ្នាំរូបនេះ រំពឹងថា ទាំងអស់គ្នានឹងរីករាយចំពោះគម្រោង ហើយវាជាឱកាសដ៏ល្អសម្រាប់កុមារកម្ពុជាទាំងអស់។

ក្រៅពីតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដោយមិនយកប្រាក់កម្រៃ លោក Keisuke Honda បានចូលរួមយ៉ាងសកម្មផងដែរលើសកម្មភាពសហគមន៍ ជាពិសេសតាមរយៈការដាក់ឲ្យដំណើរការសាលាថ្នាលបាល់ទាត់ Soltilo-Familia Soccer School តាំងពីឆ្នាំ២០១៦ និងការបង្កើតក្លិបបាល់ទាត់សូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅសៀមរាប។

កាលពីពេលថ្មីៗកន្លងមកនេះ មូលនិធិ KSK Angel Fund របស់លោក បានចូលរួមវិនិយោគលើដំណើរការក្រុមហ៊ុន Agribuddy ដើម្បីជំរុញផលិតកសិកម្មនៅកម្ពុជាផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com