កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona នាំយក Adama Traore ក្នុងលក្ខខណ្ឌខ្ចីជើងពី Wolves
30, Jan 2022 , 5:30 pm        
រូបភាព
Barcelona បានចុះហត្ថលេខាលើខ្សែបម្រើស្លាប Adama Traore ក្នុងលក្ខខណ្ឌខ្ចីជើងពី Wolverhampton Wanderers សម្រាប់ការប្រកួត ដែលនៅសល់ក្នុងរដូវកាល ២០២២នេះ។

 
ក្លឹបអ្នកបុណ្យរបស់អេស្ប៉ាញនេះ នឹងផ្តល់ប្រាក់ឈ្នួលដល់ Adama Traore និងមានជម្រើសក្នុងការទិញកីឡាករវ័យ ២៦ ឆ្នាំ នៅរដូវក្តៅផងដែរ។ Traore នៅសល់ ១៨ ខែទៀត នៃកិច្ចសន្យាជាមួយ Wolves ហើយគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់លើការបន្តកិច្ចសន្យារបស់រូបគេទេ។
 
នាយកបច្ចេកទេសរបស់ Wolves លោក Scott Sellars បាននិយាយថា «មនុស្សគ្រប់គ្នាដឹងថា Barcelona គឺជាទីក្រុងមួយ ហើយក្លឹបគឺនៅជិតបេះដូងរបស់ Adama ។ វាជាក្តីសុបិនមួយសម្រាប់គាត់» ។
Traore បានចាប់ផ្តើមអាជីពរបស់ខ្លួននៅ Barcelona មុនពេលចាកចេញពី Nou Camp ទៅ Aston Villa ក្នុងឆ្នាំ ២០១៥ ។ បន្ទាប់មករូបគេបានចំណាយពេល ២ ឆ្នាំនៅ Middlesbrough មុនពេលចូលរួមជាមួយ Wolves ក្នុងតម្លៃកំណត់ត្រាក្លឹប ១៨ លានផោនក្នុងឆ្នាំ ២០១៨ ។
 
ខ្សែ​បម្រើ​ស្លាប​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្លឹប Black Country ចំនួន ១៥៤ ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១១ គ្រាប់។
 

© រក្សាសិទ្ធិដោយ thmeythmey.com