ជាតិ
ល្អាងល្ខោន ឬល្អាងក្បាលខ្មោច នៅភ្នំសំពៅ ជាទីសម្លាប់មនុស្សនាសម័យខ្មែរក្រហម
30, Jan 2022 , 7:00 pm        
រូបភាព
ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ ល្អាងល្ខោន  ឬល្អាងក្បាលខ្មោច មានទីតាំងស្ថិតនៅលើភ្នំសំពៅ ផ្នែកខាងត្បូង នៅខេត្តបាត់ដំបង។ ល្អាងនេះ ជាតំបន់រមណីយដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្រ្ត បង្កប់នូវរឿងរ៉ាវដ៏ឈឺចាប់ នៃការសម្លាប់ពលរដ្ឋយ៉ាងរង្គាល ទម្លាក់ចូលល្អាង ក្នុងសម័យខ្មែរក្រហម។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
ព្រះតេជគុណ យ៉ាន ផុន មានព្រះជន្ម ៦៨ វស្សា គង់ក្នុងល្អាងល្ខោន មានសង្ឃដីកាថា ល្អាងនេះ ក្នុងសម័យខ្មែរក្រហម គេយកមនុស្ស ដែលពួកខ្មែរក្រហមយល់ថា ធ្វើខុសក្រមសីលធម៌ ឬក្បត់អង្គការ យកមកសម្លាប់យ៉ាងច្រើន  ដោយវ៉ៃទម្លាក់ចូលក្នុងល្អាងនេះ។  
 
ព្រះតេជគុណ យ៉ាន ផុន មានសង្ឃដីកាបន្ថែមថា ដោយសារតែមានការសម្លាប់រង្គាល នៅក្នុងល្អាងនេះហើយ ទើបក្រោយៗមក គេហៅល្អាងនេះថា ល្អាងក្បាលខ្មោច ព្រោះមានក្បាលខ្មោច ជាច្រើននៅពាសពេញល្អាង  តែតាមពិតល្អាងនេះ តាំងពីដើម មកឈ្មោះថា ល្អាងល្ខោន ដែលទាក់ទង រឿងព្រេងនិទាន ព្រះចៅរាជថ្កុល និងនាងរំសាយសក់។ 
 
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ឆ្អឹងខ្មោចក្នុងល្អាងនេះ ត្រូវបានគេប្រមូល យកមកតម្កល់ ដើម្បីទុកជាប្រវត្តិសាស្រ្ត ដល់មនុស្សជំនាន់ក្រោយ ពិសេសភ្ញៀវទេសចរមកកម្សាន្ត ស្វែងយល់ ពីរឿងរ៉ាវអតីតកាល៕  



 

Tag:
 បាត់ដំបង
  ល្អាងល្ខោន
© រក្សាសិទ្ធិដោយ thmeythmey.com