ជាតិ
ព្រឹត្តិការណ៍អូឡាំពិក៖ ព្រះករុណា ព្រះមហាក្សត្រយាងដល់ទីក្រុងប៉េកាំងហើយ
03, Feb 2022 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅដល់ក្រុងប៉េកាំង ប្រទេសចិន ហើយ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ នេះ។ សម្តេចព្រះប្រមុខរដ្ឋកម្ពុជា ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាង៣០នាក់ ដែលចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២។





ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។

នេះបើយោងតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នាអំឡុងនៃព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវកាន់ការងារជាប្រមុខរដ្ឋស្តីទី៕

© រក្សាសិទ្ធិដោយ thmeythmey.com