កីឡាជាតិ
ជាតិ
អ្នកជំនាញប៉ារ៉ាហ្គេម៖ ជនពិការមាន​សិទ្ធិស្មើគ្នា​ក្នុងការចូលរួមព្រឹត្តិការណ៍សង្គម និងកីឡា
09, Feb 2022 , 4:09 pm        
រូបភាព
SUBRAMANIAM RAMAN ធ្វើបទបង្ហាញ រូបពីvdo
SUBRAMANIAM RAMAN ធ្វើបទបង្ហាញ រូបពីvdo
កិច្ចប្រជុំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពីអភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ Sea Games-Asean Para Games ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា។ តាមការបង្ហាញរបស់អ្នកជំនាញរៀបចំប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា ជនពិការ មានសិទ្ធិស្មើគ្នា ក្នុងការចូលរួមព្រឹត្តិការណ៍សំខាន់ៗ។

 
លោក SUBRAMANIAM RAMAN អ្នកជំនាញការផ្នែករៀបចំការប្រកួតប៉ារ៉ាហ្គេម បានលើកឡើង​ថា គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (International Paralympic Committee) មានចក្ខុវិស័យ ការដាក់បញ្ចូលការប្រកួតកីឡាជនពិការ ជាមួយពិភពលោក។ យុទ្ធសាស្រ ដើម្បីជួយជំរុញឲ្យសង្គមទទួលយកនូវសមត្ថភាព ដែលជនពិការមាន។ គណៈកម្មាធិការអន្ដរជាតិ International Paralympic Committee (IPC) ដាក់បញ្ចូលគ្ នាតាមរយៈការប្រកួតកីឡាជនពិការ ជាលទ្ធផលការលើកទឹកចិត្ត និងជំរុញជនពិការក្នុងវិស័យកីឡា ។ 
 
លោក SUBRAMANIAM RAMAN  ថា៖«ជនពិការភាព មានសិទ្ធិស្មើគ្នា ក្នុងការចូលរួមគ្រប់វិស័យទាំងអស់គ្នា និងលុបបំបាត់នូវភាពមិនស្មើគ្នាក្នុងសង្គម។ យើងនៅថ្ងៃអនាគត ក្លាយជាមនុស្សចាស់ យើងនឹងត្រូវការជំនួយការ ដែលមានសភាពមិនខុសពីជនពិការប៉ុន្មានទេ»។ 
 
លោក​បាន​ប្រៀបធៀបថា មនុស្សចាស់ជរា អ្នកមានគភ៌ ក៏ត្រូវការជំនួយជាចាំបាច់ក្នុងការធ្វើអ្វីមួយ ។ ដូចនេះ ជនពិការក៏ត្រូវ ការឧបករណ៍ជំនួយទាំងអស់នេះដែរ ដើម្បីឲ្យពួកគេអាចធ្វើការបាន ដូចជារទេះពិការ ជើងសិប្បនិមិត្ត ជួយឲ្យគេធ្វើដំណើរបាន ។
 
កីឡាជនពិការ ត្រូវបានចែកចេញជាបីផ្នែក៖ ផ្នែកបញ្ហាខួរក្បាល បញ្ហាការមើលឃើញ បញ្ហារាងកាយ ឬកាយសម្បទា សម្រាប់ប្រកួតក្នុងកីឡាជនពិការ ។ តាមផ្នែកនីមួយៗ ការប្រកួតត្រូវមានភាពស្មើរគ្នា ដែលអត្តពលិកពិការ ត្រូវដាក់ចូលជាក្រុម មានន័យថា អ្នកពិការកាយសម្បទា ត្រូវប្រកួតជាមួយអ្នកពិការកាយសម្បទា អ្នកពិការភ្នែកត្រូវប្រកួតជាមួយអ្នកពិការភ្នែក ចំណែកអ្នកពិការ ឬខ្សោយស្មារតី ត្រូវប្រកួតជាមួយអ្នកដែលមានបញ្ហាដូចគ្នា  ហើយត្រូវពិនិត្យទៅលើភាពខុសគ្នា នៃពិការភាព។ នេះបើតាមការបង្ហាញរបស់ លោក SUBRAMANIAM RAMAN ។
 
ការប្រកួតរៀបចំកីឡាប៉ារ៉ាហ្គេម ពិតជាមិនងាយស្រួល ហើយក៏មិនដូចគ្នាទៅនឹងការរៀបចំប្រកួតស៊ីហ្គេមដែរ ។ គណៈកម្មការរៀបចំ ត្រូវរៀបចំដូចជា វេជ្ជសាស្រ្ត មន្ដ្រីបច្ចេកទេស និងសុវត្ថិភាពលក្ខណៈជាបុគ្គល ។ មន្ត្រីបច្ចេកទេសត្រូវមានការអត់ធ្មត់ខ្ពស់ ចំពោះជនពិការ ដោយសារជនពិការ មានអារម្មណ៍ផ្សេងពីមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ ។

ម្យ៉ាងវិញទៀត ត្រូវមានការរក្សាសុវត្ថិភាពលក្ខណៈជាបុគ្គល ដូចជាជនពិការ មិនអាចមើលនូវស្លាកសញ្ញាផ្សេងៗ ឬការណែនាំបានទេ ដូច្នេះត្រូវមានអ្នកតាមបដិសណ្ឋារកិច្ច មើលគាត់ដោយផ្ទាល់ ។
 
គួរបញ្ជាក់ដែរថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡាប៉ារ៉ាហ្គេមលើកទី១២ នៅដើមខែមិថុនា ឆ្នាំ២០២៣ ។ លោក SUBRAMANIAM RAMAN ថា កម្ពុជា ត្រូវដកស្រងបទពិសោធន៍ ពីប្រទេសឥណ្ឌូណេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាជនពិការ ដោយប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះកីឡាប៉ារ៉ាហ្គេមលើកទី១១ ជំនួសវៀតណាម ។ ម្យ៉ាងវិញទៀត ប្រទេសនជ ធ្លាប់មានបទពិសោធន៍ធ្វើជាម្ចាស់ផ្ទះរួចមកហើយ ដូច្នេះមិនមានការលំបាក ឬឧបសគ្គធំដុំនោះទេ ៕
 

Tag:
 ស៊ីហ្គេម
  ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com