COVID-19
ជាតិ
កូវីដ-១៩៖ ស្លាប់ម្នាក់ទៀត និងមានអ្នកឆ្លង«អូមីក្រុង» ៥៥៨ករណីទៀត
23, Feb 2022 , 12:01 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

កម្ពុជា មានអ្នកជំងឺម្នាក់ទៀតបានស្លាប់ ដោយសារកូវីដ-១៩។ ការស្លាប់នេះ បានធ្វើឱ្យចំនួនអ្នកស្លាប់នៅកម្ពុជាកើន ដល់ ៣០២៣នាក់ បន្ទាប់ពីមានអ្នកស្លាប់ជាបន្តបន្ទាប់ នារយៈពេល៤ថ្ងៃចុងក្រោយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣កុម្ភៈ  ដោយបានបញ្ជាក់ថា កម្ពុជាក៏បន្តរកឃើញអ្នកឆ្លង«អូមីក្រុង» ៥៥៨នាក់ទៀត តាមរយៈម៉ាស៊ីនតេស្ត PCR។




ក្នុងចំណោមអ្នកជំងឺថ្មី ចំនួន៥៥៨នាក់ ដែលក្រសួងសុខាភិបាលប្រកាសនេះ គឺមាន៥៥៤នាក់ ជាករណីឆ្លងក្នុងសហគមន៍ និង៤នាក់ទៀត ជាករណីនាំចូល។

មកទល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាកើនដល់ ១២៨ ១៣៣នាក់ ដោយក្នុងនោះ ករណីអូមីក្រុងក្នុងសហគមន៍ មាន៦៩៣២នាក់។ ដោយឡែក អ្នកសះស្បើយពីជំងឺនេះ ក៏ដល់ ១២១ ៥៥៣នាក់ ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com