អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី លើកឡើងពីផែនការកាត់បន្ថយផលិតកម្ម​ប្រេង៤ទៅ៥ភាគរយ
08, Apr 2022 , 10:29 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Alexander Novak
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Alexander Novak
 ដោយ ពុធ មីនា
 
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Alexander Novak បាន​បង្ហើប​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ថា រុស្ស៊ីអាចកាត់​បន្ថយ​ផលិត​កម្ម​ប្រេងពី​៤ ទៅ​៥ភាគរយ​ក្នុង​ខែមេសា បើ​ប្រៀបធៀបទៅនឹង​ខែមីនា។ យោង​តាម​ការ​ផ្សាយ​របស់ Interfax ករណីនេះ ដោយសារតែ​មាន​​ការផ្លាស់ប្តូរ​ផ្នែក​ដឹកជញ្ជូន បញ្ហាធានារ៉ាប់រង និង​ការ​ប្រើ​ប្រាស់​នាវា។

 
«យើងពិតជានឹងមានការកែសម្រួលបរិមាណផលិតកម្មប្រេង​នៅក្នុងខែមេសា។ ដូចដែលយើងដឹងហើយ​ថា ការ​ដឹកជញ្ជូន​កំពុង​ផ្លាស់ប្តូរ បញ្ហាហិរញ្ញ​វត្ថុពាក់ព័ន្ធ​នឹង​ការធានារ៉ាប់រង រួម​ទាំង​ការប្រើ​ប្រាស់​នាវា។ យើង​មាន​ឃើញ​មាន​ការ​ថយ​ចុះ​ផលិតកម្ម​ជាមធ្យម​ ៤ទៅ​៥ភាគ​រយ​ក្នុង​ខែមេសា ប្រើ​ប្រៀបធៀបទៅនឹង​ខែមីនា»។ នេះជាការ​បញ្ជាក់​របស់​លោក Novak។
 
ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី រូបនេះ បានអះអាងថា គ្មាន​ការណែនាំ​ជាគោល​ការណ៍​អ្វីឡើយ ដោយ​បញ្ហា​ក្រុមហ៊ុន​ជាអ្នក​សម្រេច​ដោយ​ខ្លួនឯង។ លោក​ក៏បាន​បញ្ជាក់​ផងដែរថា ការកសាងសមត្ថភាព​ពាក់​ព័ន្ធ​ប្រេង តែងតែស្ថិតក្នុង​របៀបវារៈ​ជានិច្ច​របស់​រដ្ឋាភិបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com