សិល្បៈអន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Will Smith ត្រូវបានពិន័យមិនឲ្យចូលរួមកម្មវិធីអូស្ការរយៈពេល១០ឆ្នាំ
09, Apr 2022 , 10:27 am        
រូបភាព
Will Smith ទះកំផ្លៀង Chris Rock ដែលបាននិយាយទាក់ទងនឹងការកោរសក់របស់ Jada Pinkett។ រូបថត AFP
Will Smith ទះកំផ្លៀង Chris Rock ដែលបាននិយាយទាក់ទងនឹងការកោរសក់របស់ Jada Pinkett។ រូបថត AFP
ដោយ: ធីតា
តារាភាពយន្តហូលីវូដ Will Smith ត្រូវបានពិន័យមិនឲ្យចូលរួមពិធីប្រគល់រង្វាន់អូស្ការ និងព្រឹត្តិការណ៍ Academy ផ្សេងទៀត រយៈពេល១០ឆ្នាំ បន្ទាប់តារាអាម៉េរិករូប បានទះកំផ្លៀងតារាកំប្លែង Chris Rock នាពិធីប្រគល់ពានរង្វាន់អូស្ការលើកទី៩៤កន្លងមក។



អត្ថបទទាក់ទង


ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មការរៀបចំពានរង្វាន់អូស្តារ Academy of Motion Pictures Arts and Sciences បានចាត់ទុកអាកប្បកិរិយារបស់ Will Smith ទៅលើ Chris Rock ថាជាទង្វើដែលមិនអាចទទួលយកបាន និងដ៏គ្រោះថ្នាក់មួយ។

Smith បានឡើងទៅទះកំផ្លៀវ Rock ដោយសារតែខឹងតារាកំប្លែងរូបនេះ និយាយលេងសើចទាក់ទងនឹងភរិយារបស់ខ្លួន គឺ Jada Pinkett ដែលបានកោរសក់។ កាលពីឆ្នាំ២០១៨ Jada ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺជ្រុះសក់ alopecia។ ក្រោយទះកំផ្លៀង Smith បានស្រែកគំហកពីរដងដោយឲ្យ Rock ឈប់និយាយពីឈ្មោះប្រពន្ធរបស់ខ្លួន។

នៅមុនការដាក់ពិន័យ Smith ក៏បានសុំទោសជាសារធារណៈ រួមទាំង Rock ផងដែរចំពោះសកម្មភាពរបស់ខ្លួន។ Smith ទទួលស្គាល់ថា ទង្វើហិង្សារបស់ខ្លួន មិនអាចលើកលែងទោសបានឡើយ ដែលក្រោយមកតារាល្បីល្បាញរូបនេះ បានប្រកាសលាឈប់ពីកម្មវិធី Academy។

ក្នុងពិធី Academy Awards លើកទី៩៤នៅសាល Dolby Theatre ក្នុងរដ្ឋ Los Angeles Smith បានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមបំផុត (Best Actor) តាមរយៈ ការសម្តែងជាតួអង្គ Richard Williams ក្នុងរឿង King Richard ពោលក្រោមមួយម៉ោង បន្ទាប់ពីគេបានទះកំផ្លៀង Rock។

Academy Of Motion Picture Arts and Science បានអះអាងថា ការសម្រេចចិត្តរបស់ខ្លួនក្នុងការពិន័យ Smith គឺដើម្បីផ្តល់ការជឿទុកចិត្ត ក៏ដូចជាការការពារកិត្តិយសតារាសម្តែង និងអ្នកចូលរួមផ្សេងទៀតនាការព្រឹត្តិការណ៍កន្លងមក៕



© រក្សាសិទ្ធិដោយ thmeythmey.com