កីឡាជាតិ
ជាតិ
គុនខ្មែរ៖គង់ ហូវ ជួប ឃុន បូរ៉ា បន្ទាប់ពី សូត្រ វាសនា ប៉ះ ពុធ សំបូរ
02, Oct 2022 , 3:17 pm        
រូបភាព
ឃុន បូរ៉ា បង្គោលខៀវ និងគង់ ហូវ បង្គោល ក្រហមប្រកួតមិត្តភាពនាពេលកន្លងទៅ។ រូបពី PNN
ឃុន បូរ៉ា បង្គោលខៀវ និងគង់ ហូវ បង្គោល ក្រហមប្រកួតមិត្តភាពនាពេលកន្លងទៅ។ រូបពី PNN
ដោយ:
កីឡាករមកពីក្លិបមហិឬទ្ធិ គង់ ហូវ ត្រូវតតាំងជាមួយកីឡាករដែលមកពីក្លិប រស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ឃុន បូរ៉ា ចំណែក សូត្រ វាសនា នឹងត្រូវប្រជែងពិន្ទុជាមួយ ពុធ សំបូរ ក្នុងពានរង្វាន់សម្តេចពិជ័យសេនា វគ្គសន្សំពិន្ទុពូលB លើប្រភេទទម្ងន់ ៦០គីឡូក្រាម នាសង្វៀនប៉ុស្តិ៍លេខ៥ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

 
រន្ទះជើងដំរីជាន់ខ្លា គង់ ហូវ គេធ្លាប់បរាជ័យក្រោមថ្វីជើង ឃុន បូរ៉ា ម្តងរួចមកហើយកាលពីថ្ងៃទី២ ខែកក្កដា ក្នុងកម្មវិធី ទិវាអូឡាំពិកហាត់ប្រាណនៅផ្ទះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួត៥ទឹកពេញ គង់ ហូវ ចាញ់ពិន្ទុ បូរ៉ា។ គង់ ហូវ ប្រកួតចុងក្រោយឈ្នះកីឡាករថៃ​ ស៊ីផាន់ អារុណណូ ដោយពិន្ទុ ។ ចំណែក ឃុន បូរ៉ា ឈ្នះពិន្ទុកីឡាករមកពីវៀតណាម ញាត់ ង្វៀង។
 
ម្ចាស់ពានរង្វាន់ប្រាក់លានវើក ពុធ សំបូរ ក៏នឹងត្រូវប្រកួតដណ្តើមពិន្ទុពីកីឡាករមកពីក្លិប បក្សីស្លាបដែក សូត្រ វាសនា ។ ពួកគេទាំងពីរជួបគ្នាលើកចុងក្រោយក្នុងកម្មវិធីប្រកួតដណ្តើមប្រាក់លានវើក ពុធ សំបូរ ឈ្នះពិន្ទុ សូត្រ វាសនា។ សំបូរ ប្រកួតចុងក្រោយឈ្នះស្មើឡុង ជិន រីឯ វាសនា ប្រកួតចុងក្រោយឈ្នះកីឡាករថៃ ដោយវាយឱ្យសន្លប់ក្នុងកម្មវិធី Mas Fight។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតនឹងចាប់ផ្តើម ពីម៉ោង៦ល្ងាចតទៅ នៅសង្វៀនប៉ុស្តិ៍លេខ៥ (ព្រែកកំពិស) ដណ្តើមពានរង្វាន់«សម្តេចពិជ័យសេនា»ដែលមានតម្លៃស្មើផ្ទះវីឡាមួយខ្នង និងប្រាក់រង្វាន់អមខ្សែក្រវាត់រាប់លានរៀល៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ខែក្រវាត់
© រក្សាសិទ្ធិដោយ thmeythmey.com