ជាតិ
វត្តតាំងយូរលើភ្នំត្បែងមានជ័យ មានថ្មដុះពីរដុំរាងដូចឆ័ត្រដ៏ទាក់ទាញ ​
06, Mar 2023 , 11:44 am        
រូបភាព
ព្រះវិហារ៖ វត្តតាំងយូរស្ថិតនៅក្នុងភូមិសេដ្ឋកិច្ច លើកំពូលភ្នំត្បែងមានជ័យ​ ខេត្តព្រះវិហារ  ដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រ ពីជើងភ្នំទៅដល់វត្ត។ វត្តតាំងយូរ មានថ្មដុះពីរដុំរាងដូច ឆ័ត្រតាំងយូរ និងមានព្រះវិហារសង់ពីឈើនៅលើថ្មនេះ។ វត្តនៅលើកំពូលភ្នំត្បែងមានជ័យនេះ  បានក្លាយជាកន្លែងបន់ស្រន់ដ៏ពេញនិយម សម្រាប់អ្នកទីជិតឆ្ងាយ។ បើតាមសៀវភៅណែនាំតំបន់ទាក់ទាញទេសចរណ៍នៃសហគមន៍អេកូទេសចរណ៍តាំងយូរភ្នំត្បែងមានជ័យ  នៅជុំវិញវត្តនេះ មានដើមឈើ មានល្អាង សត្វស្លាបច្រើនប្រភេទ សត្វព្រៃ មានព្រះបាតជាន់ទុក ដែលគេតែងបន់សុំសេចក្ដីសុខ  មានអាស្រមតាំងសមាធិ មានពើង ពិសេសគឺមានកន្លែងតាំងសមាធិ ជាដើម។



សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖ 
 
















Tag:
 វត្តតាំងយូរ ​
  ភ្នំត្បែងមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com