កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមកីឡាករវាយកូនឃ្លីលើតុ TT1-3 កម្ពុជា ឈ្នះមេដាយសំរឹទ្ធអាស៊ានប៉ារ៉ាហ្គេម
05, Jun 2023 , 4:26 pm        
រូបភាព
ដោយ ទូច សូរិយា និង តែ ឆៃស៊ិញ

ក្រុមកីឡាករប៉ារ៉ាវាយកូនឃ្លីលើតុកម្ពុជា ដែលមាន ពៅ ណុច, ឯក ញាណសមុទ្រ និង នាក់ ឌី ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសា Men’s Team TT1-3 ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៥ ខែមិថុនា នេះ។
 
 
ក្នុងការប្រកួតវិលជុំដែលមាន៤ក្រុមចូលរួម កីឡាករប៉ារ៉ាឡាំពិកកម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ២-០, ចាញ់ថៃ ២-០ ប៉ុន្តែបានយកឈ្នះហ្វីលីពីន ២-០ និងឈ្នះសិង្ហបុរី ២-០។ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមាន៦ពិន្ទុ។
 
ក្រុមថៃ ដែលឈ្នះទាំង៤ប្រកួត ទទួលបាន៨ពិន្ទុ រីឯក្រុមឥណ្ឌូណេស៊ី ដែលឈ្នះ៣ ចាញ់១ មាន៧ពិន្ទុ។ ក្រុមសិង្ហបុរី មាន៥ពិន្ទុ ខណៈក្រុមហ្វីលីពីន មានតែ៤ពិន្ទុប៉ុណ្ណោះ។

 

© រក្សាសិទ្ធិដោយ thmeythmey.com