ជាតិ
បង្កើតទម្លាប់ឱ្យកូនអានសៀវភៅ ក្មេងៗនៅក្លឹបអ្នកអានកម្ពុជា ជួបគ្នាមួយសប្ដាហ៍ម្ដង ដើម្បីអាន ![](https://image.thmeythmey.com/pictures/2023/12/03/kl__1_.jpg)
×![]()
សៀមរាប៖ សិស្សានុសិស្សមកពីសាលាផ្សេងៗ និងជាអ្នកចូលចិត្តអានសៀវភៅ បានជួបជុំគ្នាមួយសប្ដាហ៍ម្ដង នៅរៀងព្រឹកថ្ងៃអាទិត្យដើម្បីអានសៀវភៅ។ ក្លឹបអ្នកអានកម្ពុជា បានបង្កើតកម្មវិធីនេះឡើងក្នុងបំណងជំរុញការអាននៅកម្ពុជា ដោយយល់ថាការអានជួយឱ្យសិស្ស មានភាពស្មារតីល្អ បង្កើនសមត្ថភាពឆាប់រហ័សលើការយល់ពីប្រយោគ ឃ្លា ការប្រកបពាក្យ និងប្រើប្រាស់ពាក្យ ចេះឆ្ងល់ និងចេះស្វែងរកចម្លើយដោយខ្លួនឯង។ល។
សិស្សទាំងអស់តម្រូវឱ្យយកសៀវភៅពីផ្ទះរៀងៗខ្លួន និងជាសៀវភៅដែលពួកគេចូលចិត្តអាន បន្ទាប់មកត្រូវឡើងធ្វើបទបង្ហាញដើម្បីចែករំលែកចំណេះដឹងនៅក្នុងសៀវភៅទាំងនោះ ដល់សិស្សឯទៀតទៅវិញទៅមក៕
រូបភាព៖ Read Club Cambodia
![](https://image.thmeythmey.com/pictures/2023/12/03/kl__2_.jpg)
![](https://image.thmeythmey.com/pictures/2023/12/03/kl__3_.jpeg)
![](https://image.thmeythmey.com/pictures/2023/12/03/kl__2_.jpeg)
© រក្សាសិទ្ធិដោយ thmeythmey.com