កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ាឡេស្ទីន ឈានដល់វគ្គជម្រុះ World Cup ជុំទី៣លើកដំបូងក្នុងប្រវត្តិសាស្ត្រ
07, Jun 2024 , 4:39 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន បានបង្កើតប្រវត្តិសាស្ត្រថ្មី តាមរយៈការឈានទៅវគ្គជម្រុះជុំទី៣ FIFA World Cup 2026 ជាលើកដំបូង ក្រោយស្មើលីបង់ ០-០ នៅវគ្គសន្សំពិន្ទុ។
តាមរយៈលទ្ធផលស្មើលីបង់នៅលើទឹកដីកាតានៅជំនួបវគ្គសន្សំពិន្ទុពូល I ជុំទី២ នៅថ្ងៃទី៦ ខែមិថុនា គ្រប់គ្រាប់ដើម្បីជួយ ប៉ាឡេស្ទីនឆ្លងទៅជុំទី៣ នៃវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោក តំបន់អាស៊ី។


ឆ្លងកាត់ការប្រកួត៥លើក ប៉ាឡេស្ទីនស្ថិតនៅចំណាត់ថ្នាក់ទី២ពូល I ដោយរកបាន៨ពិន្ទុ នាំមុខដាច់ក្រុមលីបង់ដែលនៅលេខ៣ ចំនួន៥ពិន្ទុ ស្របពេលនៅសល់១ប្រកួតទៀតប៉ុណ្ណោះ។ ពូលនេះ អូស្ត្រាលីឈរលេខ១ និងបង់ក្លាដែសនៅបាតតារាង។
 
មិនត្រឹមបានកៅអីជុំទី៣ វគ្គជម្រុះ World Cup ជាលើកដំបូងនោះទេ ប៉ាឡេស្ទីន ដែលកំពុងរងគ្រោះដោយសារសង្រ្គាមនៅហ្គាហ្សា ក៏ទទួលបាន​កៅអី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ២០២៧ ដែល​​អារ៉ាប៊ីសាអូឌីត​ធ្វើម្ចាស់ផ្ទះផងដែរ។
 
ប៉ាឡេស្ទីន ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក​ Makram Daboub នៅសល់មួយប្រកួតបង្គ្រប់កិច្ចជាមួយ​អូស្ត្រាលី សម្រាប់ប្រកួតចុងក្រោយជុំទី២ ​នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ស្របពេលលីបង់ប៉ះ បង់ក្លាដែស​៕
 

Tag:
 World Cup
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com