ជាតិ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់គេងមួយចំនួនដែលប៉ះពាល់ដល់សុខភាពអ្នក
12, Jun 2024 , 10:59 pm        
រូបភាព
ទម្លាប់នៃការគេងពិតជាសំខាន់ណាស់ ព្រោះបើអ្នកគេងខុសរបៀប វាអាចធ្វើឲ្យអ្នកឈឺចុកចាប់គ្រប់កន្លែង។ ដូចនេះតើមានរបៀបគេងបែបណាដែលអ្នកមិនគួរគេងនោះ?

 
គេងផ្កាប់មុខចុះក្រោម
 
នៅពេលដែលអ្នកគេងផ្កាប់មុខចុះក្រោម វានឹងអាចធ្វើឲ្យអ្នកឈឺកញ្ចឹងក និងខ្នងបាន ដោយសារតែពេលដែលអ្នកគេងបែបនេះ កអ្នកតែងតែបែរមកឆ្វេង ឬស្តាំ ហើយឆ្អឹងខ្នងអ្នកក៏គ្មានអ្វីទប់ដែរ ដូចនេះអាការៈឈឺកញ្ចឹងក និងខ្នងនឹងកើតឡើងយ៉ាងងាយ។
 
គេងដាក់ដៃឡើងលើ
 
នៅពេលដែលអ្នកគេងលើកដៃឡើងលើ វានឹងងាយធ្វើឲ្យអ្នកឈឺស្មាខ្លាំងណាស់ ដោយសារតែអ្នកគេងមិនដឹងខ្លួន ហើយដាក់ក្នុងរយៈពេលយូរ។
 
ដាក់ដៃមកមួយចំហៀង
 
នោពេលដែលអ្នកគេងមួយចំហៀងខ្លួនដោយបែរទៅខាងឆ្វេង ហើយដៃទាំងសងខាងដាក់ទៅខាងឆ្វេងទាំងអស់ទៀត នោះវានឹងអាចធ្វើឲ្យដៃរបស់អ្នកឈឺ និងស្ពឹក។ ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់សួត និងក្រពះរបស់អ្នកដែរ។ ជាងនេះទៅទៀតវានឹងបង្អាក់មិនឲ្យឈាមដើរបានស្រួលឡើយ។
 
គេងដូចទារក
 
នៅពេលដែលអ្នកគេងបែបនេះ ក និងឆ្អឹងខ្នងអ្នកគឺគ្មានអ្វីសម្រាប់ទប់ឡើយ ដូចនេះវាអាចធ្វើឲ្យអ្នកមានអាការៈឈឺយ៉ាងងាយ ម្យ៉ាងទៀតវាក៏អាចបង្អាក់ដល់ការដកដង្ហើមរបស់អ្នកដូចគ្នាដែរ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com