ជាតិ
ស្ពានហាលផ្នែ​កខាងកើត​ប្រា​សាទ​បេង​មាលា នឹងទទួល​បាន​ការ​ជួស​ជុលក្នុងពេលឆាប់ៗ ​
12, Jun 2024 , 6:59 pm        
រូបភាព
ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ចុះធ្វើកំណាយស្ពានហាលខាងកើត ប្រាសាទបេងមាលា។ រូបភាពអាជ្ញាធរជាតិអប្សរា៕
ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ចុះធ្វើកំណាយស្ពានហាលខាងកើត ប្រាសាទបេងមាលា។ រូបភាពអាជ្ញាធរជាតិអប្សរា៕
ដោយ៖ អោត រត់

សៀមរាប៖ ក្រុម​ការងារបច្ចេកទេសនាយកដ្ឋាន អភិរក្ស​​ប្រា​សាទ និងបុរាណវិទ្យានៃ​អាជ្ញា​ធរ​​ជាតិអប្សរា បានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវ​រចនា​សម្ព័ន្ធ ​ស្ពានហាលផ្នែកខាង​កើត​ប្រា​សាទបេងមាលា ដើម្បីឈានដល់ការ​ជួសជុលនាពេលខាងមុខ។ ការងារប្រាសាទ​បេង​មាលា ដែលបានបែកបាក់រលំអស់ជាច្រើនឆ្នាំ នឹងធ្វើឡើង​ក្រោមមូល​និធិនៃកិច្ចសហ​ប្រតិ​បត្តិ​​ការ​​​មេគង្គ-ឡានឆាង។ នេះបើតាមអាជ្ញាធរ​ជាតិអប្សរា។
លោក ពុទ្ធ សុទ្ធ មន្ត្រី មន្រ្ដីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសា ទិងបុរាណវិទ្យា បាន​បញ្ជាក់ថា ស្ពានហាលខាងកើតប្រាសាទនេះ រងការខូចខាត ដោយសារកត្តាអាយុ​កាល និង​ធម្មជាតិ ហើយការធ្វើកំណាយ ជាកិច្ចការដែលអ្នកជំនាញ ត្រូវធ្វើ មុនឈានដល់ការ​​ជួសជុល​​។
 
បើតាមលោក ពុទ្ធ សុទ្ធ នៅពេលធ្វើកំណាយបកស្រទាប់ដីខាងលើ​ នៅ​ចំណុចស្ពានហាល​នេះ​មានការស្រុយចុះដោយអន្លើៗ, គ្រឹះចុះខ្សោយ និងញែកចេញពីគ្នា។ ការណ៍នេះធ្វើឱ្យ គ្រឿងបង្គុំរចនាសម្ព័ន្ធស្ពានដូចជា សសរ បង្កាន់ដៃនាគ ខ្លួន និងក្បាលនាគ បាក់ជាច្រើន​បំ​ណែកចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី។

លោក លោក ពុទ្ធ សុទ្ធ មន្ត្រី មន្រ្ដីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាថា។ រូបភាពអាជ្ញាធរជាតិអប្សរា៕

​ប្រាសាទបេងមាលា ជាប្រាសាទបុរាណមួយដែលមានរចនាប័ទ្មដូចនឹង​ប្រា​សាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតក្នុងភូមិបេងមាលា ស្រុកស្វាយលើ ខេត្ត​សៀមរាប និងមាន​ចម្ងាយប្រហែល ៧៧គីឡួម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ 
 
មិនមានសិលាចារឹកបន្សល់ទុកជាព័ស្តុតាំងបញ្ជាក់ឆ្នាំសាងសង់ប្រាសាទនេះឡើយ​​។ ប៉ុន្តែ តាមរយៈ​រចនាបថ​ ​គេអាចសន្និដ្ឋានដឹងថា ប្រាសាទបេងមាលា បានកសាងឡើងក្នុងរាជ្យ ព្រះបាទ​សូរ្យវរ្ម័ន​ទី២ នៅចុងសតវត្សរ៍ទៅ១២ ដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ បច្ចុប្បន្នប្រាសាទបេងមាលា រង​ការខូចខាតខ្លាំង ពោលគឺមាន​ការបាក់​បែក​ដោយ​គំនរ​ថ្ម ហើយ​​រាល​ហាលទាំង​៤​ទិស បាន​ដួល​រំលំ និង​ប្រាសាទ​កណ្តាល ក៏​ដួល​រាប​ដល់​ដី​៕ 

 ស្ថានភាពស្ពានហាលខាងកើត នៃប្រាសាទបេងមាលា។ រូបភាពពីអាជ្ញាធរជាតិអប្សរា៕

Tag:
 ThmeyThmey
  បេតិកភណ្ឌ
  អាជ្ញាធរជាតិអប្សរា
  ប្រាសាទបេងមាលា
  ការធ្វើកំណាយ
© រក្សាសិទ្ធិដោយ thmeythmey.com