ជាតិ
​នគរបាល៤រូប របូតតំណែងដោយសារប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ
12, Jun 2024 , 5:22 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ)
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ)
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែងមន្ត្រីនគរបាល ៤រូប ដោយ​សារ​ពួកគេ​ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា។

 
យោងតាមប្រកាសស្តីពីការដកតំណែងមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី៥ មិថុនា រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ បានដកតំណែងអនុប្រធានលេខា​ធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិត​​ផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់​សុខភាព និង​​សុវត្ថិភាព​សង្គម ៣រូប ឱ្យមកជាមន្ត្រីដែលមាន​ឈ្មោះ ​ សុខ សុមនោ , ភូ សុផល  និងឈ្មោះ ឆយ គឹមឡេង។ 
 
ចំណែកមន្ត្រីម្នាក់ទៀត ឈ្មោះ អ៊ន លុច ត្រូវបានលោក ស សុខា ដកតំណែង​ពីនាយ​រងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com