ជាតិ
សមាគមបច្ចេកវិទ្យាទឹកនោមផ្អែម សហការជាមួយអង្គការ A4D ដើម្បីបញ្ជ្រាបចំណេះដឹងជំងឺទឹកនោមផ្អែមប្រភេទ១
12, Jun 2024 , 6:29 pm        
រូបភាព
ភ្នំពេញ៖ សមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) និងអង្គការសកម្មភាពដើម្បីជំងឺទឹកនោមផ្អែម (Action4Diabetes) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបញ្ជ្រាបចំណេះដឹង និងផ្ដល់ព័ត៌មានទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទ១ ដល់អ្នកជំងឺនៅកម្ពុជា។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖



លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម (CADET) បានបញ្ជាក់ថា កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការអប់រំផ្នែកសុខភាព ពិសេសចំណេះដឹងជំងឺទឹកនោមផ្អែមប្រភេទ១ឱ្យកាន់តែទូលំទូលាយ។ ការបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធជំងឺទឹកនោមផ្អែម នឹងធ្វើឡើងតាមបែបឌីជីថល ដើម្បីអ្នកជំងឺទឹកនោមផ្អែមងាយស្រួលស្វែងរកព័ត៌មាន និងកាត់បន្ថយក្ដីព្រួយបារម្ភសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១នេះ។
 
អ្នកស្រី Anne-Charlotte Ficheroulle អ្នកគ្រប់គ្រងការច្នៃប្រឌិតឌីជីថលនៃអង្គការ Action4Diabetes បានបញ្ជាក់ថា កិច្ចសហការនេះកើតឡើងក៏ព្រោះ CADET និង Action4Diabetes មានគោលដៅបញ្ជ្រាបចំណេះដឹង និងការអប់រំផ្នែកសុខភាពដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ដូចគ្នា។ អ្នកស្រីយល់ថា ការបញ្ជ្រាបចំណេះដឹងដល់អ្នកជំងឺទឹកនោមផ្អែមតាមបែបឌីជីថល គឺពិតជាមានសារៈសំខាន់ និងងាយស្រួលសម្រាប់អ្នកជំងឺស្វែងរកព័ត៌មានពាក់ព័ន្ធនានា៕
 










© រក្សាសិទ្ធិដោយ thmeythmey.com