ជាតិ
អ្នកជំនាញ ត្រូវមានចំណេះដឹងសរសេរកម្មវិធីកម្រិតខ្ពស់ ទើបអាចផលិតឆ្កែយន្ត
16, Jun 2024 , 10:20 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា

ភ្នំពេញ៖ ក្រសួងការងារ បានរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» នៅកោះពេជ្រ។ ឆ្កែយន្ត ជាស្នាដៃរបស់និស្សិតឆ្នាំទី៤ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលចូលរួម។ បើតាមលោកគ្រូ គង់ វង្សប្រាកដ  ឆ្កែយន្តនេះអាចធ្វើសកម្មភាពដូចសត្វសុនខស្ទើរ ១០០ភាគរយ។

ឆ្កែយន្តនេះ ជាឧបករណ៍សម្រាប់អនុវត្តរបស់សិស្ស ដែលរៀនជំនាញអេឡិចត្រូនិក នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស។ ដើម្បីធ្វើឆ្កែយន្តនេះ អ្នកជំនាញត្រូវការចំណេះដឹងសរសេរកម្មវិធីកម្រិតខ្ពស់។ ឆ្កែយន្តនេះ មានសមត្ថភាពផ្លាស់ទីបាន ដូចសត្វឆ្កែ។ 
 
ដើម្បីផលិតឆ្កែយន្តនេះ អ្នកជំនាញជួបបញ្ហាជាច្រើន។ ការផលិត ត្រូវការថវិកា វេលា និងប្រឈមជាមួយការវិវត្តន៍នៃបច្ចេកវិទ្យា។ ឆ្កែយន្តនេះ ជាគំរូ និងជាស្ពាន សម្រាប់សិស្សានុសិស្ស ស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកវិទ្យា។ 
 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖


Tag:
 (ឆ្កែយន្ត)
© រក្សាសិទ្ធិដោយ thmeythmey.com