ជាតិ
យុវជន លីម ឆេងលាង ច្នៃវារីអគ្គិសនី និងរហាត់ទឹក ដើម្បីជួយថែរក្សាបរិស្ថាន
22, Jun 2024 , 6:39 pm        
រូបភាព
ភ្នំពេញ៖ យុវជន លីម ឆេងលាង ច្នៃវរីអគ្គិសនី និងរហាត់ទឹក យកមកដាក់តាំងពិព័រណ៍ស្នាដៃសិស្ស នាថ្ងៃទី២២ មិថុនា។ ប្រើពេលវេលា៣ខែ យុវជនវ័យ១៧ឆ្នាំរូបនេះ បង្កើតរហាត់ទឹកមួយនេះ ក្នុងគោលបំណងចូលរួមថែរក្សាបរិស្ថាន និងអភិវឌ្ឍបច្ចេកវិទ្យារបស់កម្ពុជា ឱ្យកាន់តែរីកចម្រើន។

 
រហាត់ទឹក និងវារីអគ្គិសនីនេះ ត្រូវបានច្នៃឡើងដោយសិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះសុីសុវត្ថិ សាលារៀនជំនាន់ថ្មី។  យុវជន លីម ឆេងលាង ពិតជាសប្បាយចិត្តដែលក្រុមរបស់ខ្លួន អាចបង្កើតរហាត់ទឹកបានជោគជ័យ ។ ឆេងលាង ចង់ឃើញយុវជន និងក្មេងៗ ចូលរួមបង្កើតស្នាដៃបច្ចេកវិទ្យាឱ្យកាន់តែច្រើនជាងនេះដែរ។  
 
ស្នាដៃបង្កើតថ្មីរបស់សិស្សប្រមាណ ៤០០ស្តង់ បានដាក់បង្ហាញនៅក្នុងពិព័រណ៍ស្នាដៃសិស្ស នៅវិទ្យាល័យព្រះយុគន្ធរ។
 
សូមទស្សនាវិដេអូលំអិត៖ 


© រក្សាសិទ្ធិដោយ thmeythmey.com