ជាតិ
វីដេអូ
ស្ត្រី៨នាក់ ចូលរួមបង្កើនសោភ័ណភាពកសិន្ធុទឹកខាងលិចស្ពានទន្លេអុំ
26, Jun 2024 , 2:39 pm        
រូបភាព
ដោយ៖ ថោង ប្រណី និង អោត រត់
 
សៀមរាប៖ ក្រុមសម្អាតជាស្ត្រីចំនួន៨នាក់ នាំគ្នាបារសារាយនិងរុក្ខជាតិទឹកផ្សេងៗ ដែលបាន ដុះក្នុងកសិន្ធុទឹកប៉ែកខាងលិចស្ពានទន្លេអុំ នៃក្រុងអង្គរធំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ 
 
​ក្រុមអ្នកសម្អាត បានរៀបរាប់ថា ការបារសម្អាតនេះ ធ្វើឡើងជាញឹកញាប់ដើម្បីរក្សាសោភ័ណភាពទឹកឱ្យស្អាតជាប់ជានិច្ច។ ម្យ៉ាងទៀត ដោយសាររុក្ខជាតិទាំងនេះតែងតែដុះឡើងវិញជារឿយៗដែរ បើមិនឆាប់សម្អាត នោះវានឹងដុះក្រាស់ឡើងៗ ហើយពិបាកសម្អាត និងចំណាយពេលយូរទៀតផង៕

 

© រក្សាសិទ្ធិដោយ thmeythmey.com